សន្តិសុខសង្គម
អាជ្ញាធរស្រុកបាទី ចុះពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស និងផ្សព្វផ្សាយវិធានការបង្ការបទល្មើស Online Scam
កាលពីរសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរស្រុកបាទី ដឹកនាំដោយលោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងអគារ ឃ្លាំង រោងចក្រ កន្លែងស្នាក់នៅ និងបន្ទប់ជួលរបស់ជនបរទេសនៅក្នុងភូមិសាស្ត្រឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដើម្បីទប់ស្កាត់ និងផ្សព្វផ្សាយវិធានការបង្ការបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)។

សកម្មភាពចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅជាក់ស្តែង ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យកាន់តែមានភាពរឹងមាំនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសចុះបេសកកម្មនោះដែរ លោក សាយ វណ្ណៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ទីតាំងអគារ ឃ្លាំង រោងចក្រ និងបន្ទប់ជួលទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច នាពេលកន្លងមក ក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល។ លោកអភិបាលស្រុក ក៏បានធ្វើការផ្សព្វផ្សាយ និងជម្រាបជូនដល់ម្ចាស់ទីតាំងទាំងអស់អំពីខ្លឹមសារច្បាប់ ព្រមទាំងវិធានការនានាពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់។

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានសង្កត់ធ្ងន់ និងជំរុញដល់ម្ចាស់ទីតាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ និងចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ បង្ការ និងការពារ នូវរាល់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) គ្រប់ទម្រង់ ដើម្បីរួមចំណែកថែរក្សាសន្តិសុខស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានស្រុកបាទី ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែប្រសើរឡើងថែមទៀត៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


