កីឡា
លើកស្ទួយផលិតខ្មែរ! សេន ប៊ុនថេន ឈឺចិត្តជាមួយសៀម ផលិតប្រេងរឹតគុនខ្មែរប្រើប្រាស់បានទាំងប្រដាល់ និងមនុស្សទូទៅ
ពិតជាមិនធម្មតា រួមជាមួយនិងការឈឺចាប់ពីសំណាក់ការឈ្លានពានរបស់ប្រទេសសៀមមកលើកម្ពុជា លោក សេន ប៊ុនថេន និងប្រជាជនទូទៅបង្ហាញការពហីការមិនប្រើប្រាស់ផលិតផលសៀម និងព្យាយាមបង្កើតផលិតផលស្នាដៃខ្មែរបានជាច្រើនដូចជាប្រេងរឹតប្រើប្រាស់បានទាំងផ្នែកប្រដាល់ និងមនុស្សទូទៅនៅពេលនេះ។

ក្រុមគ្រួសារលោក សេន ប៊ុនថេន
នេះបើតាមការឲ្យដឹងពីភរិយាលោក សេន ប៊ុនថេន នៅមុននេះថា ផលិតផល ប្រេងរឹតប្រដាល់គុនខ្មែរ នេះក្រុមការងាររួមមានអ្នកស្រីផ្ទាល់ និងប្ដី ដៃគូសហការក្រុមហ៊ុន NAGA BARM បានសាកល្បងធ្វើអស់រយៈពេលជាង ១ឆ្នាំមកហើយទើបសម្រេចបានផលិតផលមួយនេះឡើង។

អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ បន្ថែមទៀតថា ការតេស្តសាកល្បងជាច្រើនលើកជាច្រើនសារ និងការចុះបញ្ជីរផលិតផលគឺបានត្រឹមត្រូវស្របច្បាប់របស់ប្រទេសកម្ពុជាដោយបានឆ្លងកាត់ការត្រួចពិនិត្យរួចរាល់អស់ហើយសម្រាប់ធានាដល់ការប្រើប្រាស់។ ប្រេងរឹតនេះគឺជំនួយដល់ការកម្ពៅសាច់ដុំមុនលេងកីឡាពិសេសសម្រាប់អ្នកត្រូវឡើងប្រកួតដែលធ្លាប់ប្រើប្រាស់របស់សៀមពីមុន។ ប្រេងនេះជួយសម្រួលសរសៃ និងបំបាត់ការឈឺចាប់សាច់ដុំផងដែរ។

ភរិយាលោក សេន ប៊ុនថេន ខាងលើអំពាវនាវដល់កីឡាករ កីឡាការិនី រួមទាំងមហាជនទាំងអស់បើមានតម្រូវការសូមសាកល្បងប្រើ ប្រេងរឹតប្រដាល់គុនខ្មែរ ដែលជាផលិតផលរបស់ខ្មែរផលិតដោយស្នាដៃកូនខ្មែរ និងចូលរួមលើកស្ទួយផលិតផលរបស់ខ្មែរទាំងអស់គ្នា។
ប្រសិនបើប្រិយមិត្តអ្នកគាំទ្រដែលមានតម្រូវការផលិតផលប្រេងរឹតគុនខ្មែរនេះអាចទាក់ទងមកកាន់ហ្វេសបុកលោក សេន ប៊ុនថេន ឬអ្នកនាងផ្ទាល់។ ប្រេងរឹតនេះបានចេញលក់ជាផ្លូវការហើយទូទាំងប្រទេសកម្ពុជា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


