ព័ត៌មានអន្ដរជាតិ
ត្រាំ៖ បើកិច្ចចរចាបរាជ័យ ពូទីននឹងរងផលវិបាកធ្ងន់ធ្ងរ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ដោយគំរាមកំហែងពី«ផលវិបាកដ៏ធ្ងន់ធ្ងរ» បើទីក្រុងមូស្គូរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ថ្លែងនៅមុនកិច្ចប្រជុំកំពូលកម្រិតខ្ពស់ដែលត្រៀមធ្វើឡើងនាថ្ងៃសុក្រសប្ដាហ៍នេះជាមួយលោក ពូទីន នៅរដ្ឋអាឡាស្កា លោក ត្រាំ បានស្នើវិធានការដាក់ទណ្ឌកម្ម ដែលទំនងជារួមមានទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីបដិសេធមិនចូលរួមក្នុងការចរចាដោយស្មោះត្រង់។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីផលប៉ះពាល់ជាក់លាក់នោះទេ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «បើការប្រជុំលើកដំបូងដំណើរការល្អ យើងនឹងមានការប្រជុំលើកទីពីរយ៉ាងឆាប់រហ័ស ជាមួយ(ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ) ហ្សេលេនស្គី»។
ទន្ទឹមនោះ លោក ត្រាំ បានស្តីបន្ទោសអ្នកកាន់តំណែងមុនរបស់គាត់គឺលោក ចូ បៃដិន ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយអះអាងថា «សង្រ្គាមនេះនឹងមិនកើតឡើងទេ បើខ្ញុំជាប្រធានាធិបតី»។ លោក ត្រាំ បានបង្ហាញពីកំណត់ត្រាគោលនយោបាយការបរទេសរបស់គាត់ ដោយបញ្ជាក់ថា លោកបាន«បញ្ឈប់សង្គ្រាមចំនួន៦ក្នុងរយៈពេល៦ខែ» និងបានរុះរើសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សូមជម្រាបថា សារព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានការជជែកគ្នាតាមអនឡាញរវាងលោក ត្រាំ, លោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប ដែលមេដឹកនាំទាំងអស់បានព្រមព្រៀងគ្នាថា គ្មានការសម្បទានទឹកដីណាមួយ គួរធ្វើឡើងដោយគ្មានការយល់ព្រមពីទីក្រុងកៀវនោះឡើយ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា លោក ត្រាំ បានយល់ព្រមគាំទ្រការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្រោយពេលចប់សង្គ្រាម។ ចំណែកអធិការបតីអាល្លឺម៉ង់ Friedrich Merz បានព្រមានថា សម្ពាធរបស់លោកខាងលិចលើរុស្ស៊ីត្រូវតែកាន់តែខ្លាំងក្លាជាងមុន បើពូទីនមិនព្រមសម្របសម្រួល។ ដោយឡែក លោក ហ្សេលេនស្គី បានចោទប្រកាន់មេដឹកនាំរុស្ស៊ីថា «និយាយបំផ្លើស» អំពីការចង់បានសន្តិភាពហើយបញ្ចប់សង្គ្រាម ខណៈពេលដែលខ្លួនប្រឹងបង្កើនការវាយប្រហារនៅភាគខាងកើតប្រទេសអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


