ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ច្រានចោលការដកកម្លាំងចេញពី Donbas
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការដកទ័ពចេញពីតំបន់ Donbas ដោយព្រមានថា ការដកថយនឹងផ្តល់ឲ្យរុស្ស៊ីនូវជំហរយុទ្ធសាស្ត្រសម្រាប់ការវាយលុកនាពេលអនាគត។

ការកត់សម្គាល់របស់មេដឹកនាំអ៊ុយក្រែន ធ្វើឡើងនៅថ្ងៃទី១៣ខែសីហានេះ ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំជួបសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅរដ្ឋអាឡាស្កា ដែលជាកិច្ចពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រសប្ដាហ៍នេះ គេរំពឹងថានឹងមានការជជែកគ្នាអំពីការសម្បទានទឹកដីរវាងភាគីជម្លោះទាំងពីរនៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលអូសបន្លាយដល់ឆ្នាំទីបួនហើយ។
លោក ហ្សេលេនស្គី បានរិះគន់កិច្ចប្រជុំកំពូលថាជា «ជ័យជម្នះផ្ទាល់ខ្លួន» សម្រាប់ ពូទីន ដោយលើកហេតុផលថា វាពន្យារពេលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យប្រធានាធិបតីរុស្ស៊ីមានភាពស្របច្បាប់នៅលើឆាកពិភពលោក។ ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ីបន្តរុលទៅភាគខាងកើតប្រទេសអ៊ុយក្រែនចម្ងាយ ១០គីឡូម៉ែត្រនៅជិត Dobropillia ដែលជាទីក្រុងរុករករ៉ែដ៏សំខាន់។
កិច្ចប្រជុំត្រាំ-ពូទីន ដែលត្រូវបានស្នើសុំដោយវិមានក្រឹមឡាំង មានគោលបំណងស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែលោក ហ្សេលេនស្គី បារម្ភថា វាអាចដាក់សម្ពាធអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀង«កាត់ទឹកដី» ដែលទីក្រុងកៀវតែងតែជំទាស់យ៉ាងដាច់អហង្ការ។ ចំណែកឯមេដឹកនាំអឺរ៉ុប បានជំរុញឲ្យដាក់បញ្ចូលអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូល និងត្រូវមានការគោរពចំពោះអធិបតេយ្យភាពរបស់ទីក្រុងកៀវ៕
ដោយ៖ ឈាង
ចុចអាន៖ ពូទីន ហៅទូរសព្ទទៅ គីម ជុងអ៊ុន ដើម្បីពិភាក្សាគ្នា មុនកិច្ចប្រជុំកំពូលជាមួយ ត្រាំ ស្តីពីអ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


