ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់មហាផ្ទៃ ជំរុញអភិបាលរងខេត្តមណ្ឌលគិរីដែលទើបតែងតាំងថ្មី ខិតខំអភិវឌ្ឍខេត្ត
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុត សំអន ជំរុញដល់អភិបាលរងខេត្តមណ្ឌលគិរី ដែលទើបតែងតាំងថ្មី ត្រូវប្រឹងប្រែងរួមគ្នាអភិវឌ្ឍខេត្ត និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យបាន។

ការជំរុញនេះ ធ្វើឡើងនាឱកាសអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងអភិបាលរងចំនួនពីររូប គឺលោក អ៊ុក ភ័ក្រ្តា អភិបាលរងថ្មី ជំនួសលោក ឈឹម កាន និងលោកស្រី កែវ សាវឿន អភិបាលរងខេត្តថ្មី ជំនួសលោកស្រី វិន ស៊ីធួន ដែលត្រូវផ្ទេរទៅកាន់មុខតំណែងថ្មី កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥។

នាឱកាសនោះ លោក អ៊ុត សំអន លើកឡើងថា បើទោះបីជាស្ថិតក្នុងការលំបាកដោយសារសង្គ្រាម ដែលបង្កឡើងដោយកងទ័ពថៃយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាបាននូវប្រក្រតីភាពសេដ្ឋកិច្ច នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ។ លោកបញ្ជាក់ថា៖«ដូច្នេះអភិបាលរងខេត្តដែលទើបទទួលបានការតែងតាំងថ្មី ត្រូវចេះក្ដាប់ឲ្យបានរាល់សភាពការណ៍ សន្តិសុខសណ្តាប់ បញ្ហាប្រឈម និងការងារអភិវឌ្ឍន៍នានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទាន់ពេលវេលាសភាពការណ៍តម្រូវចាំបាច់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ពិសេសបំរើប្រជាពលឲ្យអស់ពីចិត្តពីថ្លើម»។

ជាមួយគ្នានេះលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្ត ដែលពោរពេញទៅដោយសម្បត្តិធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែប ដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗ។ លោកបានអះអាងថា ក្រៅពីនោះនៅមានវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ក៏មានសន្ទុះខ្លាំងក្លា ដែលអាចទាញយកនូវកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំរួមចំណែកប្រែក្លាយជីវភាពពលរដ្ឋឱ្យបានល្អប្រសើរ។

ទាក់ទងការអភិវឌ្ឍខេត្តវិញ លោកបញ្ជាក់ថានឹងខិតខំបន្ថែមទៀតដើម្បីទាក់ទាញវិនិយោគ និងអភិវឌ្ឍតំបន់ថ្មី សំដៅដល់ការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ លោកថា៖«ទន្ទឹមនឹងនោះ គឺជាការចាំបាច់បំផុត ដែលរដ្ឋបាលខេត្ត ត្រូវការធនធានមនុស្សបន្ថែម ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍមូលដ្ឋាន ស្របតាមយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


