ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឆ្មក់ចូលពិនិត្យការបំពេញការងាររបស់មន្ត្រីនៅឃុំឈូក ខេត្តកំពត
ដោយមិនប្រាប់ឱ្យដឹងមុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈូក និងសាលាឃុំឈូក ដើម្បីពិនិត្យមើលការបំពេញការងាររបស់មន្ត្រីនគរបាល និងក្រុមប្រឹក្សាឃុំ។

តាមសំណេរនៅលើបណ្ដាញហ្វេសប៊ុក លោក ស សុខា បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្រុងកំពត និងខេត្តកែប នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក បានបន្តស្កាត់ឆៀងចូលទៅឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារប្រចាំថ្ងៃរបស់មន្រ្តីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងនៅសាលាឃុំឈូក។

តាមការគូសបញ្ជាក់របស់លោក ស សុខា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក លោកបានទទួលព័ត៌មានផ្សេងៗពីមន្ត្រីនគរបាល ជាអាទិ៍អំពីប្រភពមូលដ្ឋានដែលមានសារធាតុញៀនលក់យកមកប្រើប្រាស់ក្នុងឃុំឈូក តម្រូវការសន្លឹកសៀវភៅស្នាក់នៅ សេវាអត្តសញ្ញាណបណ្ណ តម្រូវការម៉ូតូប្រដេញបទល្មើស កន្លែងស្នាក់នៅរបស់មន្រ្តី ព្រមទាំងសំណូមពរ និងទស្សនៈដែលមន្រ្តីចង់ចូលរួមពង្រឹងកិច្ចការប៉ុស្តិ៍។
ចេញពីប៉ុស្តិ៍នគរបាល លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តហួសចូលទៅជួបសមាជិកក្រុមប្រឹក្សាឃុំ និងស្មៀនឃុំឈូក។

ក្នុងពេលជួបក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ លោក ស សុខា ថា លោក ក៏ទទួលព័ត៌មានល្អៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃដែលសាលាឃុំបម្រើសេចក្ដីត្រូវការជូនពលរដ្ឋ ដែលក្នុងនោះរួមទាំងសក្ដានុពល និងបញ្ហាប្រឈមក្នុងការងារបម្រើសេវានៅយន្តការច្រកចេញចូលតែមួយឃុំដែរ។ លោក បានចាត់ទុកព័ត៌មានទាំងនេះ ថា ជាធាតុចូលដ៏សំខាន់សម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ជាតិ។
លោករដ្ឋមន្ត្រី ក៏បានផ្ដល់ការលើកទឹកចិត្តចំពោះទិដ្ឋភាពជាក់ស្ដែងនៅរដ្ឋបាលសាលាឃុំ ដែលទីធ្លាខាងក្រៅ និងកន្លែងបំពេញការងារខាងក្នុង ឱ្យមានសោភ័ណភាព និងរបៀបរៀបរយល្អ៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


