Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយកាប់សម្លាប់ជន​រងគ្រោះម្នាក់ក្នុងវង់ផឹកស៊ី

បានផុស

នៅ

ជនសង្ស័យក្នុងករណីឃាតកម្មកាប់សម្លាប់ម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឃាត់ខ្លួនបានក្រោយធ្វេីសកម្មភាពនៅខេត្តកំពត​ រួចរត់មកលាក់ខ្លួននៅស្រុកត្រាំកក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

តាមការឱ្យដឹងពីសមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនធ្វេីឡេីងក្រោយជនសង្ស័យកាប់សម្លាប់ជនរងគ្រោះនៅចំណុចភូមិខ្មាច ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០និង២៥នាទី។ សមត្ថកិច្ចបន្ថែមថា​ ជនសង្ស័យឈ្មោះ នាក់ សំណាង ហៅទេព ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

តាមការបញ្ជាក់ ជនសង្ស័យបានកាប់សម្លាប់ជនរងគ្រោះឈ្មោះ ងយ ទីម ភេទប្រុសអាយុ ៥២ឆ្នាំ ដែលជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា ពេលកំពុងផឹកស៊ីជាមួយជនរងគ្រោះ (ផឹកសុីនៅផ្ទះជនសង្ស័យ) ហើយបានទំនាស់ពាក្យសម្ដីជាមួយគ្នា ភ្លាមនោះជនរងគ្រោះក៏រត់ទៅយកកាំភ្លើងកែច្នៃនៅផ្ទះរបស់ខ្លួនបាញ់ត្រូវខ្នងជើងជនសង្ស័យចំនួន០១គ្រាប់ និងសប់ស្នប់កាំភ្លើងដាក់ ០១គ្រាប់ទៀត បម្រុងនឹងបាញ់ជនសង្ស័យជាលើកទីពីរ ពេលនោះជនសង្ស័យប្រដាប់ដោយពូថៅផ្លែដែកដងឈើ កាប់ទៅលើជនរងគ្រោះជាច្រើនពូថៅស្លាប់នៅកន្លែងកើតហេតុភ្លាមៗ រួចជនសង្ស័យបានគេចខ្លួន មកស្នាក់នៅជាមួយសាច់ញាតិ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពតដែលជាទីតាំងកេីតហេតុដេីម្បីមានវិធានការតាមផ្លូវច្បាប់បន្ត​៕

​អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម