កីឡា
ការលះបង់ជូនជាតិ វឿន វាសនា ចូលហាត់ត្រៀមស៊ីហ្គេម ៣ខែខាតបង់ប្រាក់ខែមិនតិចជាង ៣ម៉ឺនដុល្លារ
កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា វឿន វាសនា ជាការលះបង់ដើម្បីជួយជាតិមាតុភូមិត្រៀមស៊ីហ្គេមចុងឆ្នាំ ២០២៥ នេះរូបគេនឹងមកចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរយៈពេល ៣ខែមុនការប្រកួតមកដល់ ស្របពេល ៣ខែនេះរូបគេមិនទទួលបានប្រាក់ខែពីក្លឹប Win Streak ខ្ទង់៣ម៉ឺនដុល្លារឯណោះ។

អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ ចំពោះកីឡាករ វឿន វាសនា រូបគេនឹងមកចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីត្រៀមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំនេះ។
លោក អាំង សិរីពិសិដ្ឋ បង្ហើបប្រាប់ទៀតថា នេះជាការលះបង់មួយសម្រាប់ប្រទេសជាតិដោយសុទ្ធតែចិត្តបើទោះជា៣ខែដែលនឹងមកហ្វឹកហាត់ត្រូវខាតបង់ប្រាក់ខែខ្ទង់៣ម៉ឺនដុល្លារពីក្លឹប Win Streak នៅតៃវ៉ាន់ដែលខ្លួនកំពុងប្រកបអាជីពនៅទីនោះក៏ដោយ។

កីឡាករ វឿន វាសនា
ថ្នាក់ដឹកនាំសហព័ន្ធបាល់ទះរូបនេះបន្តទៀតថា កីឡាករទាំងអស់គួរយកគំរូបតាម វឿន វាសនា ត្រូវលះបង់ជូនជាតិមាតុភូមិននៅពេលដែលប្រទេសជាតិត្រូវការនៅពេលណាមួយ។ ដូចរូបគេហេតុតែស្រឡាញ់ និងចង់ជួយក្រុមជម្រើសជាតិសុខចិត្តលះបង់ប្រាក់ខែមកជួយកីឡាបាល់ទះកម្ពុជាដូចពេលនេះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ
បញ្ជាក់ដែរថា គម្រោងនៃការមកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជារបស់ វឿន វាសនា នេះនឹងមកអំឡុងខែតុលា ឆាប់ៗនេះ។ ស៊ីហ្គេម លើកទី៣៣ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០២៥ នៅឯប្រទេសថៃ។ ចំពោះការចូលរួមយ៉ាងណានោះសហព័ន្ធមិនបានបញ្ជាក់នៅឡើយ ដោយគ្រាន់តែបន្តហ្វឹកហាត់ជាប្រចាំ និងរៀបចំយុទ្ធសាស្ត្រត្រៀមព្រឹត្តិការណ៍នោះជានិច្ច៕

កីឡាករ វឿន វាសនា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


