Connect with us

កីឡា

គ្រូ Mourinho ចាត់ទុក Messi ជាអ្នក ធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំង

បានផុស

នៅ

អ្នកចាត់ការរបស់ក្រុម Fenerbahce លោក Jose Mourinho បាននិយាយដោយមិនលាក់ ដោយលោកបានចាត់ទុក Lionel Messi ជាមនុស្សម្នាក់ ដែលធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំងក្នុងនាមជាគ្រូបង្វឹក។

លោក Jose Mourinho និង Leo Messi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត លោក Mourinho ត្រូវបានគេចាត់ទុក ជាគ្រូបង្វឹកកំពូលម្នាក់ ក្នុងចំណោមគ្រូកំពូលៗជាច្រើននៅលើពិភពលោក។ បុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “The Special One” រូបនេះ ធ្លាប់បានដឹកនាំក្រុមធំៗជាច្រើននៅតំបន់ អឺរ៉ុប ក្នុងនោះមានទាំង Porto, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur ជាដើម។

លោកក៏ធ្លាប់បានដឹកនាំក្រុមទាំងនោះលេងទល់នឹងក្រុម ក៏ដូចជាកីឡាករឆ្នើមៗជាច្រើននៅលើពិភពលោកផងដែរ។ ក្នុងចំណោមកីឡាករទាំងនោះ លោកបានលើកឈ្មោះវីបុរសរបស់​ក្លិប​ Barcelona និងបច្ចុប្បន្នជាខ្សែប្រយុទ្ធក្រុម Inter Miami គឺ​កីឡាករ Lionel Messi ម្នាក់ប៉ុណ្ណោះ ដែល​ជាអ្នក ធ្វើឱ្យលោកសមត្ថភាពដឹកនាំក្រុមរបស់លោកកើនឡើងខ្លាំង។

Jose Mourinho

នៅពេលគេសួរថា តើកីឡាកររូបណា ដែលជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឱ្យកើនឡើងបំផុត? ភ្លាមនោះលោក Mourinho បានតបទៅវិញថា៖ «Messi! រាល់ពេល ដែលពួកយើងត្រូវលេងទល់គាត់ គាត់បានបង្ខំឱ្យខ្ញុំត្រូវគិតច្រើនណាស់»

គួរឱ្យដឹងថា លោក Mourinho ធ្លាប់បានដឹកនាំ Real Madrid ចន្លោះពីឆ្នាំ ២០១០ ដល់ ២០១៣ ខណៈនៅពេលនោះហើយ ដែលបុរសវ័យ ៦២ ឆ្នាំ បានជួបជាមួយ Messi ច្រើនបំផុត ដោយសារពេលនោះជាពេលខ្សែប្រយុទ្ធ អាហ្សង់ទីន លេងនៅក្លិប Barcelona៕

លោក Jose Mourinho និង Leo Messi

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម