Connect with us

កីឡា

ធ្លាយមូលហេតុពិត ពីក្រោយភាគស្មុគស្មាញរបស់ Messi រហូតយំនៅ World Cup ម្សិលមិញ

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានសម្រក់ទឹកភ្នែក អំឡុងពេលពេលរកបានគ្រាប់បាល់គ្រាប់ដំបូងឱ្យក្រុម ពពកស ទល់នឹងក្រុម អាល់ហ្ស៊េរី នៅក្នុងការប្រកួតពូល J នៃព្រឹត្តិការណ៍ World Cup 2026 កាលពីថ្ងៃទី ១៧ ខែ មិថុនា ។

កីឡាករ Lionel Messi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi បានស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង (hat-trick) ជួយឱ្យក្រុមជម្រើសជាតិ អាហ្សង់ទីន ឈ្នះក្រុម អាល់ហ្ស៊េរី ក្នុងលទ្ធផល ៣-០។ ក្រោយពេលស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូង ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំត្រូវបានគេប្រទះឃើញបានសម្រក់ទឹកភ្នែក ដែលបានធ្វើឱ្យគេសង្ស័យយ៉ាងខ្លាំង ថា ការស្រក់ទឹកភ្នែកនេះ ប្រហែលជាគាត់រំជួលចិត្ត ដោយសារអាចជាការប្រកួតលេងនៅ World Cup លើកចុងក្រោយរបស់គាត់។

ទោះបីជាយ៉ាងណា គ្រប់យ៉ាង គឺមិនដូចការគិតនោះទេ បន្ទាប់ពី Messi បានបកស្រាយនៅក្នុងកិច្ចសម្ភាសក្រោយការប្រកួត។ Messi បានថ្លែង ថា៖ «បន្ទាប់ពីខ្ញុំស៊ុតបញ្ចូលទី ខ្ញុំបានយំដោយសារបញ្ហាមួយដែលមិនពាក់ព័ន្ធនឹងកីឡាបាល់ទាត់ឡើយ… ខ្ញុំបានឆ្លងកាត់ថ្ងៃដ៏លំបាក និងបញ្ហាស្មុគស្មាញជាច្រើន»

កីឡាករ Lionel Messi

ជុំវិញរឿងរ៉ាវខាងលើ ខ្សែប្រយុទ្ធម្ចាស់ជើងឯក World Cup 2022 នៅតែមិនបានបកស្រាយលម្អិតអំពីបញ្ហារបស់ខ្លួននោះទេ ប៉ុន្តែចុងក្រោយរឿងនេះត្រូវបានទម្លាយដោយវិទ្យុ អាហ្សង់ទីន Radio Mitre។ Radio Mitre បានឱ្យដឹង ថា ការស្រង់ទឹកភ្នែករបស់ Lionel Messi អាចបណ្តាលមកពីគាត់ព្រួយបារម្ភខ្លាំងអំពីសុខភាពរបស់ឪពុកគាត់ គឺលោក Jorge Messi។

លោក Jorge Messi ដែលមានវ័យ ៦៨ ឆ្នាំ មិនត្រឹមតែជាឪពុករបស់ Messi ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារ និងអ្នកគ្រប់គ្រងកិច្ចការអាជីវកម្មរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំហើយ។ លោក ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែមកហើយ។

បញ្ហាសុខភាពរបស់លោក Jorge Messi មិនត្រូវបានគេបញ្ជាក់លម្អិតនោះទេ ប៉ុន្តែត្រូវបានគេដឹង ថា ស្ថានភាពរបស់បុរសវ័យ ៦៨ ឆ្នាំរូបនេះ បានធ្វើទុក្ខ​ខ្លាំងនាមុន World Cup 2026 មកដល់មួយសប្តាហ៍។ ដោយសារតែកត្តានេះហើយ ទើបធ្វើឱ្យ Messi មានការហត់នឿយខ្លាំង ប៉ុន្តែគាត់នៅតែមក​លេង​ឱ្យ​ជម្រើសជាតិ ហើយបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យទៀតផង៕

កីឡាករ Lionel Messi និងលោក Jorge Messi

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Hindustan Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម