កីឡា
ត្រឹមមួយប្រកួត Messi បំបែកកំណត់ត្រាធំ ៣ នៅ World Cup ក្រោយស៊ុត hat-trick ទល់ អាល់ហ្ស៊េរី
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានបំបែកកំណត់ត្រាធំ ៣ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក បន្ទាប់ពីស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង (hat-trick) ទល់នឹងក្រុមជម្រើសជាតិ អាល់ហ្ស៊េរី។

ការប្រកួតបើកឆាកពូល J នៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន បានបង្ហាញសាច់ដុំរបស់ខ្លួន ដោយបានលត់ក្រុមជម្រើសជាតិ អាល់ហ្ស៊េរី មិនឱ្យតដៃរួចក្នុងលទ្ធផល ៣ ទល់នឹង ០។ គ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមពពកស គឺរកបានដោយប្រធានក្រុម Lionel Messi ទាំង ៣ គ្រាប់នៅនាទីទី ១៧, ៦០ និង ៧៦។
បន្ទាប់ពីស៊ុតបញ្ចូលទី ៣ គ្រាប់សឹងមិននឹកស្មាន ពេលនេះ Messi ត្រូវបានគេកត់ចូល អំពីការបំបែកកំណត់ត្រាធំ ៣ នៅក្នុងប្រវត្តិសាស្ត្រ World Cup។

ទី១. Messi បានតាមស្មើគ្រាប់បាល់របស់វិរបុរសក្រុមជម្រើសជាតិ អាល្លឺម៉ង់ លោក Miroslav Klose ជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ World Cup ដោយមានគ្រាប់បាល់សរុប ១៦ គ្រាប់ស្មើគ្នា។ Messi និង Mbappe កំពុងតែប្រដេញគ្រាប់បាល់គ្នា ជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ World Cup។
បច្ចុប្បន្ន Mbappe តាមពីក្រោយគ្រាប់បាល់ Messi ចំនួន ២ គ្រាប់ ដោយមានគ្រាប់បាល់សរុប ១៤ គ្រាប់នៅក្នុងដៃ បន្ទាប់ពីយប់មិញស៊ុតបញ្ចូលទី ២ គ្រាប់ ជួយឱ្យ បារាំង ឈ្នះក្រុម សេណេហ្គាល់។

ទី២. ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន បានបំបែកកំណត់ត្រារបស់គូប្រជែង Cristiano Ronaldo ក្លាយជាកីឡាករមានវ័យចំណាស់បំផុត ដែលរកបានគ្រាប់បាល់ hat-trick នៅ World Cup។ ពីមុនកំណត់ត្រានេះត្រូវបានកាន់កាប់ដោយ Ronaldo ដែលពេលនោះមានវ័យ ៣៣ ឆ្នាំ បានស៊ុតបញ្ចូលទី ៣ គ្រាប់ទល់នឹងក្រុមជម្រើសជាតិ អេស្ប៉ាញ កាលពីឆ្នាំ ២០១៨។
ដោយឡែកបច្ចុប្បន្ន Messi បានបំបែកកំណត់ត្រានេះ ក្លាយជាកីឡាករមានវ័យចំណាស់បំផុតស៊ុត hat-trick នៅ World Cup វិញម្តង ពោលគឺមានវ័យ ៣៨ ឆ្នាំ។
ទី ៣. Messi តាមស្មើកំណត់ត្រារបស់វីរបុរស ប្រេស៊ីល លោក Roberto Rivelino ជាកីឡាករ ស៊ុតបញ្ចូលទីពីក្រៅប្រអប់ច្រើនបំផុតនៅ World Cup។ ក្នុងការប្រកួតទល់នឹងក្រុម អាល់ហ្ស៊រី Messi រកបាន ៣ គ្រាប់ ហើយក្នុងចំណោមនោះ គឺ Messi រកបាន ២ គ្រាប់ ពីការស៊ុតពីក្រៅប្រអប់។

គ្រាប់បាល់ពីក្រៅប្រអប់ ២ គ្រាប់នេះ បានធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំ រកបានគ្រាប់បាល់ពីក្រៅប្រអប់សរុប ៥ គ្រាប់ ដែលស្មើនឹងអតីតខ្សែបម្រើប្រយុទ្ធរបស់ ប្រេស៊ីល លោក Roberto Rivelino៕

នេះទើបតែជាការប្រកួតដំបូងប៉ុណ្ណោះ របស់ Messi ជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន។ ស្របពេលការប្រកួតក្នុងពូលនៅសល់ ២ ប្រកួត និងនៅមានការប្រកួតវគ្គខ្វែងជាបន្តបន្ទាប់ទៀត។ ដូច្នេះ កំណត់ត្រាអាចនឹងកើតឡើងមានឡើងបន្ថែមទៀតសម្រាប់ខ្សែប្រយុទ្ធម្ចាស់ជើងឯក World Cup 2022៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


