Connect with us

កីឡា

Messi ស៊ុត hat-trick ឡើងឈរលេខ ១ ជាមួយលោក Klose ជាកីឡាករស៊ុតច្រើនបំផុតនៅ World Cup

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ នៅក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍ World Cup 2026 ដោយបានស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង (hat-trick) ទល់នឹងក្រុម អាល់ហ្ស៊េរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតបើកឆាកពូល J នៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន បានបង្ហាញសាច់ដុំរបស់ខ្លួន ដោយបានលត់ក្រុមជម្រើសជាតិ អាល់ហ្ស៊េរី មិនឱ្យតដៃរួចក្នុងលទ្ធផល ៣ ទល់នឹង ០។ គ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមពពកស គឺរកបានដោយប្រធានក្រុម Lionel Messi ទាំង ៣ គ្រាប់នៅនាទីទី ១៧, ៦០ និង ៧៦។

ទោះបីជាមានវ័យ ៣៨ ឆ្នាំទៅហើយ ក៏ Leo Messi នៅតែជាកម្លាំងស្នូលមិនអាចខ្វះបានរបស់ក្រុម។ ជាក់ស្តែង ថ្ងៃនេះកីឡាករបានបង្ហាញសក្តានុពលយ៉ាងខ្លាំង តាមរយៈការនាំលេង និងស៊ុតបញ្ចូលទីសុទ្ធតែជាគ្រាប់បាល់មិននឹកស្មាន។

ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami ក៏បានឡើងមកឈរលេខ ១ ជាមួយនឹងវីរបុរសក្រុមជម្រើសជាតិ អាល្លឺម៉ង់​លោក Miroslav Klose ជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ World Cup ផងដែរ ដោយមាន ១៦ គ្រាប់ស្មើគ្នា។

នៅ World Cup 2026 នេះ Messi និង Mbappe កំពុងតែប្រដេញគ្រាប់បាល់គ្នា ជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ World Cup។ បច្ចុប្បន្ន Mbappe តាមពីក្រោយគ្រាប់បាល់ Messi ចំនួន ២ គ្រាប់ ដោយមានគ្រាប់បាល់សរុប ១៤ គ្រាប់នៅក្នុងដៃ បន្ទាប់ពីយប់មិញស៊ុតបញ្ចូលទី ២ គ្រាប់ ជួយឱ្យ បារាំង ឈ្នះក្រុម សេណេហ្គាល់ ៣-១៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម