ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរឹបអូសសម្លៀកបំពាក់ជជុះនាំចូលខុសច្បាប់ សរុប ៧ លានដុល្លារ
អាជ្ញាធរឥណ្ឌូណេស៊ី បានរឹបអូសសម្លៀកបំពាក់ជជុះនាំចូលខុសច្បាប់ចំនួន ១៩ ៣៩១ បាវ ដែលមានតម្លៃសរុបប្រហែល ៧ លានដុល្លារអាមេរិក ពីឃ្លាំងចំនួន ១១ កន្លែង នៅទូទាំងកោះជ្វាខាងលិច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Budi Santoso បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការរឹបអូសនេះ ធ្វើឡើងចន្លោះពីថ្ងៃទី ១៤-១៥ សីហា ក្រោមប្រតិបត្តិការបង្រ្កាបរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋ (BIN) ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យុទ្ធសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ (BAIS) ប៉ូលិសជាតិ (Polri) និងរដ្ឋាភិបាលមូលដ្ឋាន។
លោក Santoso បានថ្លែងពីទីក្រុងបានឌុង ថា ទំសម្លៀកបំពាក់ជជុះទាំងអស់នេះ ត្រូវបានគេនាំចូលដោយខុសច្បាប់ពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន។
លោកបានសង្កត់ធ្ងន់ថា ការចរាចរសម្លៀកបំពាក់ជជុះនាំចូល ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្រោមច្បាប់របស់ឥណ្ឌូណេស៊ី ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ជាពិសេសវិស័យវាយនភណ្ឌ និងអាជីវកម្មខ្នាតតូច (MSMEs) ហើយបង្កហានិភ័យសុខភាពដល់អ្នកប្រើប្រាស់៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


