ព័ត៌មានជាតិ
អតីតពលការិនីមកពីថៃបីនាក់បងប្អូន បានការងារភ្លាមៗ ក្នុងម្នាក់ៗទទួលបានប្រាក់ខែជិត៥០០ដុល្លារ
ស្វាយរៀង ៖ អតីតពលការិនីដែលបានវិលត្រឡប់មកពីប្រទេសថៃ ទាំងបីនាក់បងប្អូន ដែលរួមមាន កញ្ញា សំ រក្សា កញ្ញា សំ លីដា និងកញ្ញា សូត្រ ចាន់នី មានស្រុកកំណើតនៅខេត្តក្រចេះ ទទួលបានការងារភ្លាមៗ តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងរោងចក្រ ស៊ឺនសុង បូ ភែកឃីជីង (ខេមបូឌា) ឯ.ក នៅខេត្តស្វាយរៀង។

បើតាមលោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាអនុប្រធានការិយាល័យអ្នកនាំពាក្យ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចុះទៅជួយអន្តរាគមន៍ផ្ទាល់ក្នុងការផ្គូផ្គង រវាងអ្នករកការងារធ្វើ ជាមួយរោងចក្រខាងលើបានឱ្យដឹងថា បងប្អូនគាត់ទាំងបីទទួលបានប្រាក់ឈ្នួលសរុបប្រចាំខែម្នាក់ៗ ចន្លោះពី ៤០០ ទៅ ៥០០ដុល្លាអាមេរិក។

ជាការឆ្លើយតបនូវអ្វីដែលទទួលបាន ពួកគាត់ទាំងបីនាក់បងប្អូន បានសំដែងក្ដីរីករាយដែលបានត្រឡប់មកស្រុកខ្មែរវិញ ហើយទទួលបានការងារនៅជិតផ្ទះ មិនដូចនៅស្រុកថៃ ពួកគាត់ទទួលបានការរើសអើងពីសំណាក់ជនអគតិមួយចំនួន ចាប់តាំងពីមានសង្គ្រាមមក។ ពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរជួយរកការងារធ្វើដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងអំពាវនាវដល់បងប្អូនដែលកំពុងធ្វើការនៅប្រទេសថៃឱ្យវិលត្រឡប់មកស្រុកវិញ ព្រោះនៅប្រទេសកម្ពុជាឥឡូវក៏សម្បូរការងារធ្វើដែរ។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីឱកាសការងារ សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


