Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា ជួសជុលផ្លូវជង្ហុកសំបុកមាន់ក្នុងមូលដ្ឋាន សម្រួលការធ្វើដំណើររបស់ពលរដ្ឋ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ ៧ មករា បាន​ធ្វើការ​ជួសជុល​ផ្លូវ​ជង្ហុក​សំបុក​មាន់​ក្នុង​មូលដ្ឋាន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ក្រុមការងារ​ជំនាញ​បាន​ធ្វើការ​ជួសជុល​ផ្លូវ​ជង្ហុក​សំបុក​មាន់​ចាប់ពី​ចំណុច​ផ្លូវ​លេខ ១៣៤ កែង ១០៧ រហូតដល់​កំណាត់​ផ្លូវ​លេខ ១៣៤ កែង ២១៥ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

លោក ឈុំ កុសល ជា​ប្រជាពលរដ្ឋ លើក​ឡើង​ថា ដំបូង​ឡើយ ជង្ហុក​ទាំងអស់​នេះ គឺ តូចៗ នោះ​ទេ តែ​ដោយសារ​ភ្លៀង​ធ្លាក់​ផង ក៏​មាន​ទឹក​ដក់​កើត​ជា​ជង្ហុក​ធំ​ទៅៗ។ ជង្ហុក​ទាំងនេះ តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរ​ឆ្លង​កាត់​មើល​មិន​ឃើញ​ធ្លាក់ ហើយ​ដួល​ផង​ដែរ។

លោក​ក៏បាន​សាទរ និង​សម្ដែង​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន នៅ​ពេល​ដែល​លោក និង​ពលរដ្ឋ បាន​សំណូមពរ​សុំ​ឲ្យ​ជួសជុល​ជង្ហុក​នេះ មិនយូរប៉ុន្មាន ក៏​ឃើញ​មាន​ការ​អ៊ុត​កៅស៊ូ​បាន​យ៉ាង​ស្អាត​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ។

អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ ៧ មករា ក៏​បាន​សំណូមពរ​ប្រជាពលរដ្ឋ​​រស់នៅ​ក្នុង​មូលដ្ឋាន សូម​ឈប់​យក​ស៊ីម៉ងត៍​ចាក់​នៅ​លើ​ផ្លូវ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ទឹក​ដក់​លើ​ផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច មិន​អាច​ប្រើប្រាស់​បាន​យូរ​អង្វែង និង​កើត​ជា​ជង្ហុក​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម