Connect with us

សន្តិសុខសង្គម

សន្តិសុខធាក់កញ្ចក់រថយន្តពលរដ្ឋចតលើផ្លូវសាធារណៈ ត្រូវនគរបាលអប់រំ និងធ្វើកិច្ចសន្យា

បានផុស

នៅ

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា បានធ្វើការស្រាវជ្រាវ អញ្ជើញបុរសម្នាក់ ដែលជាសន្តិសុខយាមនៅសាលារៀនឯកជន ១ កន្លែង មកអប់រំ និងធ្វើកិច្ចសន្យាមិនឲ្យមានសកម្មភាពបែបនេះតទៅទៀត ក្រោយជននេះធ្វើសកម្មភាពអសីលធម៌បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃលើផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញមកធ្វើកិច្ចសន្យានេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ ក្រោយឃើញមានបណ្ដាញសង្គមបង្ហោះជាសាធារណៈ និងមានការណែនាំពី លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ៧ មករា បានឲ្យ លោកអនុសេនីយ៍ឯក ហ៊ុត ចំណាន នាយនគរបាលប៉ុស្តិ៍វាលវង់ ធ្វើការអប់រំ និងកិច្ចសន្យាដល់បុរសជាសន្តិសុខរូបនោះបញ្ឈប់ទង្វើបែបនេះទៀត។

វីដេអូដែលសន្តិសុខខាងលើធាក់រថយន្តប្រជាពលរដ្ឋ

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជុន ប៊ុនណាន បានឲ្យដឹងថា បើទោះបីជនរងគ្រោះដែលជាម្ចាស់រថយន្តមិនធ្វើការដាក់ពាក្យបណ្ដឹងក៏ដោយ ប៉ុន្តែសកម្មភាពនេះ ជាសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវអញ្ជើញធ្វើកិច្ចសន្យាអប់រំ ក្នុងករណីមានសកម្មភាពលើកក្រោយៗ បន្តទៀតនោះ នឹងអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា យោងតាមវីដេអូកាមេរ៉ាពីផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៣ និង ៣៥ នាទីរសៀល ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅកំណាត់ផ្លូវលេខ ២១៣ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ឃើញមានសន្តិសុខសាលាឯកជន ១ កន្លែង បានធ្វើសកម្មភាពធាក់កញ្ចក់រថយន្តដែលចតនៅលើចិញ្ចើមផ្លូវ មិនដឹងខឹងរឿងអ្វី បានជាសន្តិសុខរូបនេះ មកបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃលើផ្លូវសាធារណៈបែបនេះ៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម