Connect with us

ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍ​ផ្លូវ​ស្ពាន​ធំៗ​ចំនួន ៨ ​ចាយ​ថវិកា​ខ្ទង់ពាន់លានដុល្លារ កំពុង​សាងសង់​ឈាន​ទៅ​បញ្ចប់​ឆាប់ៗ

បានផុស

នៅ

គម្រោង​អភិវឌ្ឍ​ផ្លូវ​ស្ពាន​ធំៗ​ចំនួន ៨ ដែល​ចាយទុន​វិនិយោគ​ខ្ទង់ពាន់លានដុល្លារ​កំពុង​លេចរូបរាង ​និង​ឈាន​ទៅ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ។ នេះ​បើតាម​ក្រសួង​សាធារណការនិងដឹកជញ្ជូន ដែល​បង្ហាញ​ពី​សមិទ្ធផល​​ធំៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងរយៈពេល ២ឆ្នាំ (២០២៣-២០២៥) នីតិកាលទី៧ នៃរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ចំនួន ៨ កំពុងដំណើរការសាងសង់រួមមាន៖

-ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ) ប្រវែង ១៩៦,១០ គីឡូម៉ែត្រ សម្រេចបាន ៨៣,៣២%
-កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (សិរិសោភណ ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចបាន ១៩,៨០ ភាគរយ
-កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់ -កំពង់ចាម) ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ សម្រេចបាន ៦៣,៥០%
-ផ្លូវជាតិលេខ ២៣ (ស្ពានកោះធំ-ដល់​ស្រុកលើកដែក​ផ្លូវជាតិលេខ ១៤) ប្រវែង ១៩,៨៣ គីឡូម៉ែត្រ សម្រេចបាន ៩៨,៦០%
-ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ ១ -ដល់ព្រំប្រទល់កម្ពុជាវៀតណាម) ប្រវែង ២៨,៣៧ គីឡូម៉ែត្រ សម្រេចបាន ៩៩,៦៦%
-ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២,៣៤៥ គីឡូម៉ែត្រ សម្រេចបាន ៤០,១៨%
-ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ ម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះប្រវែង ៣១,៦៩ គីឡូម៉ែត្រ សម្រេចបាន ៨៥,២២%
-ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋថ្មគរ (ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់​ ឃុំថ្មគរស្រុកល្វាឯម) ប្រវែង ១៦០០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២ ១០០ ម៉ែត្រ សម្រេចបាន ១៩,២៣%

ក្រៅពីគម្រោងផ្លូវ​ស្ពានធំៗ​ដែល​កំពុង​ដំណើរការ​សាងសង់ និង​ឈាន​ទៅ​បញ្ចប់​នៅពេល​ខាងមុខ មានហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ផ្លូវថ្នល់ចំនួន ៦ គម្រោងមានប្រវែង ៥៦២,៥១ គីឡូម៉ែត្រ ដែល​បាន​សម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងនោះ​រួមមាន៖

-វិថីតេជោសន្តិភាពឆ្នេរអង្កាលប្រវែង ១២,៦៤៥ គីឡូម៉ែត្រ
-កំណាត់ផ្លូវជាតិលេខ ៥ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៣១ ប្រវែង សរុប ៥៣,៥៣៩ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៣៣ ប្រវែងសរុប ៥២,៥៧៧ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៤១ ប្រវែងសរុប ៩៥, ២៦៩ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៧១ សេ ប្រវែងសរុប ១១៤, ៩៩ គីឡូម៉ែត្រ

ជាមួយគ្នានេះ ក៏​បាន​សម្ពោធជានិមិត្តរូបដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវក្រវាត់ក្រុងទី ៣ (មហាវិថី ស៊ី ជិនពីង) ប្រវែង ៥៣ គីឡូម៉ែត្រ។

បន្ថែមពីនេះ ក៏មានគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់មួយ​ចំនួន ដែល​បាន​បញ្ចប់​ការ​ស្ថាបនា​ចំនួន ៦ គម្រោងមានប្រវែងសរុបជាង ៤៧៤,១ គីឡូម៉ែត្រ ដែលមិន​ទាន់សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឡើយ​​ក្នុង​នោះ​រួមមាន៖

-កំណាត់ផ្លូវជាតិលេខ ៧ (ស្រុកស្នួល-ក្រុងក្រចេះ) ប្រវែង ១៩៨,១០ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ១០ (វាលវែង សំឡូត កោះកុង) ប្រវែង ១៩៨,៧១ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល ទីរួមខេត្តកោះកុង) ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ
-ផ្លូវជាតិលេខ ៧៣ (ផ្លូវបំបែកប្រធាតុ ស្ពានកំពង់រាំង ខេត្តត្បូងឃ្មុំ) ប្រវែង ៤៩ គីឡូម៉ែត្រ
-ផ្លូវខេត្តលេខ ៣៧៧ ក្នុង​ខេត្ត​ក្រចេះ ប្រវែង ៣៥ គីឡូម៉ែត្រ
-ផ្លូវខេត្តលេខ ៣៧៧A ក្នុង​ខេត្តក្រចេះប្រវែង ១៣,៦ គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម