Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ ណែនាំ​មន្ទីរសាធារណការខេត្ត​ឲ្យ​​តាមដានត្រួតពិនិត្យ​រថយន្ដ​ដឹក​លើស​ទម្ងន់​​បើកគេចជញ្ជីងថ្លឹង​

បានផុស

នៅ

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បាន​ណែនាំ​ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យនិងកែសម្រួលទៅលើស្លាកសញ្ញាចរាចរណ៍ដែលដាក់នៅតាមដងផ្លូវនានា និងផ្លាកសញ្ញាបង្ហាញឈ្មោះផ្លូវក្នុងក្រុងក្រចេះ និងពិនិត្យតាម​​ដានលើរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពិសេសរថយន្តបើកគេចស្ថានីយ​ជញ្ជីងថ្លឹងរថយន្តអចល័ត ដើម្បីមានវិធានការទប់ស្កាត់បញ្ចៀសការគ្រោះថ្នាក់ និងខូចផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ ថ្លែង​នៅ​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និង​លើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្ត លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏​បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក ត្រូវបន្តពង្រឹងការទទួលខុសត្រូវ​លើ​បទល្មើស ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវស្វែងយល់បន្ថែមលើការងារនីតិវិធីដោះស្រាយ ដើម្បីជាមូលដ្ឋានគ្រឹៈ។

ជាមួយ​គ្នានេះ មន្ទីរពាក់ព័ន្ធត្រូវបន្តសហការគ្នាចុះត្រួតពិនិត្យតាមដានតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈដើម្បីស្វែងរកស្ថានីយ និងដេប៉ូដែលមិនមានអនុលោមភាពផ្នែកបរិមាណ តម្លៃ និងគុណភាព។

សម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លោកអភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរក្រុង/ស្រុក ត្រូវបន្តចុះពិនិត្យរៀបចំកែសម្រួលនូវរាល់ការរំលោភយកដីចំណីផ្លូវសាធារណៈ ធ្វើអាជីវកម្មដើម្បីបញ្ជៀសគ្រោះថ្នាក់ ការកកស្ទះ និងផ្តល់ភាពងាយស្រួលដល់ការជួយសង្គ្រោះនានា។

ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកនីមួយៗត្រូវណែនាំដល់មេឃុំចៅសង្កាត់ ត្រូវបន្តពង្រឹងការដឹកនាំរដ្ឋឃុំសង្កាត់ខ្លួន លើការអនុវត្ត​គោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ដោយផ្តោតការយកចិត្តទុក​ដាក់ទៅលើបញ្ហាគ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម