Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​បាទី កំពុង​រង់​ចាំ​លទ្ធផល​តេស្តកូវីដ១៩​ អ្នក​ផ្សារ​សំរោង​យ៉ោង៦នាក់

បានផុស

នៅ

អភិបាលស្រុកបាទី ខេត្តតាកែវ លោក ភួន ឈឹម បានឲ្យដឹងថា មនុស្សចំនួន៦នាក់ក្នុងគ្រួសារមួយមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយឈ្មោះ ពន់ ចេង ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក។ លោកប្រាប់ថា ក្នុងចំណោមអ្នកទាំង៦ នាក់ មាន២នាក់បានជាប់ពាក់ព័ន្ធ នឹងប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន ៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៧ ខែមេសានេះ លោក ភួន ឈឹម បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពនៅផ្សារសំរោង​យ៉ោងនៅពេលនេះ អាជ្ញាធរមិនទាន់សម្រេចយ៉ាងណានោះទេដោយរង់ចាំអ៊ុតមើលលទ្ធផលធ្វើតេស្តសំណាករកមេរោគកូវីដ១៩ ទៅលើអ្នកជាប់ពាក់ព័ន្ធទាំងអស់។

សូមរំឭកថាកាលពីយប់ថ្ងៃទី ៥ ខែមេសា លោក ភួន ឈីម អភិបាលស្រុកបាទី បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជំងឺ​កូវីដ១៩ រួមជាមួយលោកប្រធានក្រុមប្រឹក្សាឃុំត្រពាំងសាប ចុះពិនិត្យក្រុមគ្រួសាររបស់អ្នកស្រី យន់ ជាង ស្ថិតផ្សារសំរោងយ៉ោង ឃុំត្រពាំង​សាប ស្រុកបាទី ខេត្តតាកែវ ដែលបានប៉ះពាល់ផ្ទាល់ និងប្រ​យោលជាមួយបុរសឈ្មោះ ពន់ ចេង អាយុ៣២ឆ្នាំ វិជ្ជមានជំងឺកូវីដ១៩៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម