Connect with us

សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចព្យាករថា វិស័យអចលទ្រព្យថយចុះ ២,៤% នៅឆ្នាំ ២០២៥

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថា នឹងថយចុះ​ក្នុង​រង្វង់ ២,៤% នៅក្នុងឆ្នាំ ២០២៥ ដែលបន្តគាំទ្រដោយចរន្តទិញ-លក់លំនៅឋាន ជាពិសេស​ខុនដូ ដែលជំរុញដោយតម្រូវការក្នុងស្រុក ស្របពេលសកម្មភាពអចលនទ្រព្យ​បម្រើឱ្យវិស័យ​ឧស្សា​ហ​កម្ម​នៅតែបន្តរក្សាបានភាពរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រដ្ឋាភិបាល ជាពិសេសការលើកលែងពន្ធប្រថាប់ត្រា ចំពោះលំនៅឋានថ្លៃក្រោម ៧ ម៉ឺនដុល្លារ និងការលើកលែងពន្ធប្រថាប់ត្រា ចំពោះការទិញ-លក់ និងផ្ទេរកម្មសិទ្ធលើកដំបូង ចំពោះលំនៅឋានថ្លៃក្រោម ២១ ម៉ឺនដុល្លារ សុទ្ធសឹងជាវិធានការគាំទ្រតម្រូវការ និងសកម្មភាពទិញ-លក់។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ បរិមាណ​ខុនដូ បានកើនឡើង ១១២,៤% ជំរុញដោយតម្រូវការក្នុងស្រុក។

លោកស្រី ​គឹម គិនកេសា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ផ្នែកទីផ្សារលំ​នៅ​ឋាន និងដីធ្លី ការផ្គត់ផ្គង់នៅ​មានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់នៅឆ្នាំ ២០២៤ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់​គម្រោង​គាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយក គម្រោង​ដែល​នៅសល់ចាស់ៗ ដែលជាសញ្ញាវិជ្ជមាន។

លោកស្រីបន្ថែមថា៖ «យើងមិនគិតថាតម្លៃ វានឹងហក់ឡើងភ្លាមៗទេ ប៉ុន្តែការ​ដែលវាធ្លាក់ចុះ កំពុង​តែយឺតជាងមុន អាហ្នឹងជាពេលមួយមានភាពច្បាស់លាស់ ទាំងអ្នកលក់ និងអ្នកទិញ គាត់ដឹងតម្លៃនៅកន្លែងណា ប្រតិបត្តិការទិញ-លក់ នៅក្នុងឆ្នាំ ២០២៥ អាចនឹងកើត​ឡើង​ច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃប្រហែលមិនខ្ពស់ទេ»។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានប្រាប់ឱ្យដឹងថា ដោយសារនៅប៉ុន្មានឆ្នាំកន្លងមក មានការរងផលប៉ះពាល់ច្រើនទៅលើវិស័យអចលនទ្រព្យ ខណៈថ្មីៗនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍ធំចាប់ផ្ដើមសកម្មភាពសាងសង់ឡើងវិញ ដែលដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមានចរន្តឡើងវិញ។

លោក ច្រឹក សុខនីម យល់ឃើញថា៖ «វាជាដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមាន​ចរន្តឡើងវិញ បើយើអត់មានធ្វើអីខ្លះទេ អញ្ចឹងទីផ្សារវាកាន់តែលំបាក តែបញ្ហាដែលយើងអាច​ត្រូវការជំនួយធំបំផុតគឺការចាក់ចូលវិស័យហិរញ្ញវត្ថុទៅក្នុងទីផ្សារអចលនទ្រព្យឱ្យបានកាន់តែច្រើនជាងនេះបន្ថែមទៀត ទើបអាចឱ្យអ្នកអភិវឌ្ឍដំណើរការអាជីវកម្មបានស្រួល»។

លោក ច្រឹក សុខ នីម បន្ថែមថា បច្ចុប្បន្នតម្លៃបុរី ខុនដូ មិនមានការកើនឡើងទេ ខណៈគម្រោង​ដែលមានសម្រាប់កំពុងដំណើរការលក់ ហើយគម្រោងថ្មីជាជម្រើស​ដែលខកខានការសាងសង់​ប្រហែ​ល​មួយឆ្នាំ ឬ២ ឆ្នាំកន្លងមក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម