Connect with us

ព័ត៌មានជាតិ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងសារព័ត៌មាន ចែករំលែកចំណេះដឹងទីផ្សារអចលនទ្រព្យ និងតួនាទីសារព័ត៌មានក្នុងអាជីវកម្ម 

បានផុស

នៅ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច សារព័ត៌មាន និងបច្ចេកវិទ្យា AI សហការជាមួយក្រុមអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ បានរួមគ្នាចែករំលែកចំណេះដឹងលើទីផ្សារអចលនទ្រព្យនិងតួនាទីសារព័ត៌មានក្នុងអាជីវកម្ម ដោយផ្ដោយលើយុទ្ធសាស្ត្រនៃការផ្សាភ្ជាប់រវាងម្ចាស់អាជីវកម្ម និងសារព័ត៌មាន ក្នុងបរិបទ AI ​និងការវិនិយោគអចលនទ្រព្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីបណ្ដុះបណ្ដាលនេះ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីតាំង The Factory Phnom Penh ក្រោមការរៀបចំដោយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា។

វេទិកាដែលប្រមូលផ្តុំដោយអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច អចលនទ្រព្យ និងវិស័យសារព័ត៌មាននេះ គឺដើម្បីលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់ម្ចាស់អាជីវកម្ម អ្នកវិនិយោគ និងអ្នកសារព័ត៌មាន ក្នុងការយល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យ ការវិភាគព័ត៌មានសម្រាប់ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រការងារ និងអាជីវកម្មក្នុងយុគសម័យឌីជីថល។

ថ្លែងបើកនៅក្នុងកម្មវិធីខាងលើ លោក តេង រិទ្ធី អ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីបណ្ដុះបណ្ដាលនេះ ដែលក្លាយជាឱកាសមួយចែករំលែកចំណេះដឹង និងការវិភាគស៊ីជម្រៅលើទិដ្ឋភាពសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា ជាមួយចំណេះដឹងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈ AI កំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

កម្មវិធីបណ្ដុះបណ្ដាលនេះ ធ្វើរយៈពេល១ថ្ងៃពេញដោយមានកិច្ចពិភាក្សា និងការចែករំលែកពីអ្នកជំនាញអចលនទ្រព្យជាច្រើន ដូចជាលោក តេង រិទ្ធី អគ្គនាយកគម្រោង Victoria Park និង Heritage Park នៅខេត្តកណ្តាល និងសៀមរាប លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន INVA និងជាអគ្គនាយកសារព័ត៌មាន Speak News លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ព្រមទាំងលោក អ៊ិន មាន អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) និងលោក កៃ គឹមសុង អតីតនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលនឹងចូលរួមចែករំលែក ក៏ដូចជាផ្តល់ការវិភាគអំពីស្ថានភាពសារព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម