ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីខាតបង់ជាង ៥០ លានដុល្លារ ពីបាតុកម្មប៉ុន្មានថ្ងៃមុន
រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូណេស៊ី លោក Dody Hanggodo បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារថា បាតុកម្មនៅទូទាំងប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ បានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជិត ៩០០ ប៊ីលានរូពៀឥណ្ឌូណេស៊ី (៥៣ លានដុល្លារអាមេរិក) ដោយខេត្តជ្វាខាងកើតទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។

ការខូចខាតបានប៉ះពាល់ដល់បរិក្ខារសាធារណៈជាច្រើន រួមទាំងអគារក្រុមប្រឹក្សាតំណាងរាស្រ្តប្រចាំតំបន់ (DPRD) ច្រកបង់ប្រាក់ ចំណតរថយន្តក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស។
ខេត្តជ្វាខាងកើតកត់ត្រាការខាតបង់ខ្ពស់ជាងគេ ដោយសារតែការខូចខាតពីការដុតភ្លើងជាច្រើនកន្លែង។ ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់រួមមានអគារ Grahadi State ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ និងការិយាល័យ DPRD នៅទីក្រុង Kediri ។ លោក Hanggodo ក៏បានគូសបញ្ជាក់ផងដែរ ពីការបំផ្លិចបំផ្លាញដ៏ដំណំក្នុងទីក្រុង Makassar នាខេត្ត South Sulawesi ជាកន្លែងដែលការិយាល័យ DPRD ក្នុងតំបន់ ត្រូវបានដុតបំផ្លាញនាថ្ងៃទី ២៩ ខែសីហា។
ជាការឆ្លើយតប ក្រសួងសាធារណការ បានបែងចែកមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីចាប់ផ្តើមជួសជុលលើហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ លោក Hanggodo បានសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិនេះនឹងមិនប៉ះពាល់ដល់អាទិភាពជាតិផ្សេងទៀតទេ។

គួរគូសបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែសីហា ដោយមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅសភាប្រឆាំងនឹងប្រាក់ខែសម្រាប់សមាជិកសភា ដែលជិតស្មើ ១០ ដង នៃប្រាក់ឈ្នួលអប្បបរមារបស់ពលរដ្ឋ នៅក្នុងទីក្រុងហ្សាកាតា។ ក្រុមបាតុករក៏បានតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេហៅថា «ឥស្សរជនពុករលួយ» ក្នុងរដ្ឋាភិបាល និងគោលនយោបាយដែលផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនពហុវិស័យ និងយោធាផងដែរ។
ភាពចលាចលនៃបាតុកម្មបានផ្ទុះកាន់តែខ្លាំងឡើង ក្រោយរថពាសដែករបស់ប៉ូលិសឥណ្ឌូណេស៊ីបានបើកបំបុក និងកិនសម្លាប់អ្នកដឹកជញ្ជូនម្នាក់ឈ្មោះ Affan Kurniawan នៅទីក្រុងហ្សាកាតា នាថ្ងៃទី ២៨ ខែសីហា។
ក្រោមការប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុធ ការតវ៉ាជាច្រើនបានក្លាយទៅជាហិង្សា ដែលនាំទៅដល់ការបំផ្លិចបំផ្លាញអគាររដ្ឋាភិបាល កន្លែងវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ។ យ៉ាងណាមិញ មកទល់ពេលថ្ងៃ ៣ កញ្ញា នេះ បាតុកម្មបានស្ងប់ស្ងាត់ទៅវិញហើយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


