ព័ត៌មានអន្ដរជាតិ
គណបក្សភឿថៃថា នឹងរំលាយសភាភ្លាម បើបក្សប្រជាជនងាកមកគាំទ្រខ្លួនវិញ
សារព័ត៌មានថៃដែលចេញផ្សាយនៅមុននេះបន្តិច បានអះអាងថា គណបក្សភឿថៃដែលពីមុនចរចាបរាជ័យជាមួយគណបក្សប្រជាជន និងបានដាក់សំណើទៅកាន់ស្ថាប័នព្រះមហាក្សត្រដើម្បីរំលាយសភាបរាជ័យដែរនោះ ពេលនេះបានប្រកាសថា ខ្លួននឹងប្រកាសរំលាយសភាភ្លាមៗតែម្តង ពេលដែលបក្សប្រជាជនគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី លោក Chaikasem Nitisiri សម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្ងៃសុក្រស្អែកនេះ។

សារព័ត៌មាន Khaosod លោក Sorawong Thienthong អគ្គលេខាធិការគណបក្សភឿថៃ បាននិយាយថា គណបក្សភឿថៃដែលកំពុងកាន់អំណាចកំពុងផ្តល់ជូនចុងក្រោយដល់គណបក្សប្រជាជនដើម្បីបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក Chaikasem Nitisiri ហើយ លោក Chaikasem នឹងរំលាយសភាភ្លាមៗបន្ទាប់ពីសេចក្តីថ្លែងការណ៍គោលនយោបាយទៅកាន់សភា។
សារព័ត៌មានថៃ Thai Enquirer បានផ្សាយថាគណបក្សភឿថៃបានផ្តល់សំណើថ្មីដល់គណបក្សប្រជាជននៅមុនការបោះឆ្នោតឲ្យបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃស្អែក។
ក្នុងសំណើនោះ បានលើកឡើងថា ប្រសិនបើគណបក្សប្រជាជនបោះឆ្នោតឲ្យបេក្ខជនបក្សភឿថៃ លោក Chaikasem Nitisiri ជំនួសឲ្យការបោះឆ្នោតឲ្យមេដឹកនាំ Anutin Charnvirakul ប្រធានគណបក្ស Bhumjaithai នោះ Chaikasem នឹងរំលាយសភាភ្លាមៗបន្ទាប់ពីបានប្រកាសពីគោលនយោបាយគ្រប់គ្រងរបស់លោកនៅក្នុងសភា៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


