ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីនដែលគាំទ្រ ICC ស៊ើបអង្កេតលើអ៊ីស្រាអែល
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៥ខែកញ្ញា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីនធំៗចំនួនបី គឺ Al-Haq, PCHR និង Al-Mezan ដោយចោទប្រកាន់ថាពួកគេគាំទ្រការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល។

ក្រុមទាំងនោះត្រូវបានបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយថា ពួកគេបានចូលរួមដោយផ្ទាល់ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ ICC ដើម្បីកាត់ទោសមន្ត្រីអ៊ីស្រាអែល។
អង្គការទាំងបីបានចងក្រងឯកសារពីការរំលោភបំពានរបស់អ៊ីស្រាអែលជាយូរមកហើយ ហើយភស្តុតាងរបស់ពួកគេត្រូវបានប្រើប្រាស់នៅក្នុង ICC ដែលនាំឱ្យមានដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant។

ទោះយ៉ាងណាក្រុមទាំងនោះបានថ្កោលទោសការដាក់ទណ្ឌកម្មនេះថាជា «ភាពកំសាក អសីលធម៌ និងខុសច្បាប់» ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានការពារអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប៉ាឡេស្ទីន។
អ្នករិះគន់ រួមទាំងអ្នកតស៊ូមតិសិទ្ធិមនុស្ស និយាយថា ទង្វើនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបំបិទសំឡេងប៉ាឡេស្ទីន និងការពារអ៊ីស្រាអែល ដោយកត់សម្គាល់ថារដ្ឋបាល ត្រាំ ក៏បានដាក់ទណ្ឌកម្មអាជ្ញាធរប៉ាឡេស្ទីន PLO និង Addameer ដែរ ខណៈពេលដែលអាមេរិកដកទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


