Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនស្ត្រីជាម្ចាស់គណនីធនាគារម្នាក់ពាក់ព័ន្ធករណីឆបោក

បានផុស

នៅ

កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យស្ត្រីជាម្ចាស់គណនីធនាគារម្នាក់ដែលជាអ្នកទទួលបា្រក់ពីជនរងគ្រោះពាក់ព័ន្ធករណីឆបោក។ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ករណីនេះ ជនល្មើសបានឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះដោយឆបោកជនរងគ្រោះឲ្យផ្ទេរប្រាក់តាមរយៈគណនីធនាគារ។

បន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ឈ្មោះ ម.ម ជាម្ចាស់គណនីធនាគារទទួលប្រាក់ឆបោកពីជនរងគ្រោះ។ ជនសង្ស័យត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតែក្រើនរំលឹកដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងគ្រប់គ្រងគណនីធនាគារ ក៏ដូចជាគណនីបណ្តាញសង្គមផ្សេងៗ និងសូមកុំផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ជៀសវាងការលួចចូលគ្រប់គ្រងគណនីពីជនអានាមិក និងឈានទៅដល់ការបាត់បង់ផងប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម