Connect with us

ព័ត៌មានអន្ដរជាតិ

ឃាដកម្ម​លើ​លោក Charlie Kirk ​លោក ត្រាំ​ដាក់​ព្រលយ​លើក្រុម​ឆ្វេង​និយម​​ជ្រុល​​

បានផុស

នៅ

ក្រោយ​ឃាដកម្ម​លើសកម្មជន​នយោបាយ ​លោក Charlie Kirk ដែល​គាំទ្រ​​​យ៉ាងខ្លាំង​ចំពោះគោល​នយោបាយ​​​«​ធ្វើ​ឲ្យ​អាមេរិក​​​អស្ចារ្យ​ជាថ្មី​ទៀត (MAGA)​» ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​ដូណាល់ ត្រាំ (Donald Trump) បាន​ស្តីបន្ទោស​អ្នក​«​ឆ្វេងនិយម​ជ្រុល​ (Radical left)»​ ចំពោះការបាញ់សម្លាប់សកម្មជន​​​​ស្និទ្ធ​នឹងរូប​លោក​​។​

សកម្មជន​នយោបាយ ​លោក Charlie Kirk ដែល​ត្រូវគេធ្វើឃាត​នៅរសៀលថ្ងៃពុធ​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​​ចោទ​ប្រកាន់​របស់​ប្រធានាធិបតី​​ ដូណាល់ ត្រាំ កើត​ឡើង​បន្ទាប់​ពី​​​​​អ្នក​នយោបាយ​ជាច្រើន​នៅសហរដ្ឋអាមេរិក បាន​ចេញ​ប្រតិកម្ម​ជាបន្តបន្ទាប់​ ភ្លូក​ទឹកភ្លូកដី​ ក្រោយ​អំពើ​ឃាដកម្ម​​លើសកម្មជន​នយោបាយ​នេះ​បាន​កើត​មាន​​ឡើង​នៅខាងក្រៅ​​មុខ​ សាកលវិទ្យាល័យ Utah Valley នៅ​រដ្ឋ​ Utah កាលពីរសៀលថ្ងៃពុធ។​

​ជា​ទូទៅ​ នៅក្នុងនយោបាយអាមេរិក គណបក្សសាធារណរដ្ឋ និងអ្នកអភិរក្សនិយមតែងតែប្រើ ឆ្វេងនិយមជ្រុល” យ៉ាងទូលំទូលាយ ដើម្បីពិពណ៌នាអំពី​ក្រុម​នយោបាយម្ខាងទៀត ដែល​គេ​​ហៅថា ​អ្នក​​ប្រជាធិបតេយ្យ​ជឿន​លឿន​ ឬគោលនយោបាយដែលពួកគេមើលឃើញថា «មាន​សេរី​ភាព​​ជ្រុល​​ពេក»​។

​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាននិយាយថា ការរិះគន់​​​ដោយសេរីភាព​ជ្រុល​​ចំពោះអ្នកអភិរក្សគឺ «ទទួលខុសត្រូវដោយផ្ទាល់ចំពោះអំពើភេរវកម្មដែលយើងកំពុងឃើញនៅក្នុងប្រទេសរបស់យើងនាពេលបច្ចុប្បន្ននេះ ហើយវាត្រូវតែបញ្ឈប់នៅពេលនេះ»។

​លោក​ ដូណាល់ ត្រាំ បាន​ពិពណ៌នា​​ អំពើ​ឃាដកម្ម​នេះ​ថា​ជា «​​ទិវាដ៏ខ្មៅ​ងងឹត​​នៅ​សហរដ្ឋអាមេរិក»។

ឃាតករ​បាញ់​ប្រហារ​​ លោក​ Kirk នៅតែស្ថិត​​ក្នុង​ភាព​មិនច្បាស់​លាស់​នៅឡើយ បន្ទាប់ពីអ្វីដែលអភិបាលរដ្ឋ Utah លោក Spencer Cox បានពិពណ៌នាថាជា «​​អំពើ​ឃាត​កម្ម​​ផ្នែកនយោបាយ»​​។

នាយក FBI លោក Kash Patel បាននិយាយថា «ជនសង្ស័យ​» មួយ​ត្រូវបាន​ចាប់​​​ខ្លួន​និង​ឃុំឃាំង ប៉ុន្តែបន្ទាប់មកត្រូវបានដោះលែងភ្លាមៗ បន្ទាប់ពីពួកគេត្រូវបានគេរកឃើញថាមិនមានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារ។

​​បន្ទាប់​ពី​​ឃាតកម្ម​កើត​ឡើង អតីត​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​​លើក​ឡើង​ថា ​ទោះបី​​​មិន​​​មាន​តម្រុយ​ថា នរណា​​​បាញ់សម្លាប់​​ លោក Charlie Kirt ប៉ុន្តែ​ អំពើ​​ហិង្សា​បែបនេះ​មិន​ត្រូវ​ឲ្យ​មាន​ទេ​នៅ​​ក្នុង​ប្រទេសប្រជាធិបតេយ្យ។

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម