ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ក្នុងបាតុកម្មហិង្សានៅនេប៉ាល់កើនឡើងដល់ ៥១នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ប៉ូលិសបានបញ្ជាក់នៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងតិច៥១នាក់បានស្លាប់ក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីមានបាតុកម្មប្រឆាំងអំពើពុករលួយដ៏ហិង្សាពេញមួយសប្តាហ៍។

ភាពចលាចលដែលបង្កឡើងដោយកំហឹងចំពោះអំពើពុករលួយ អភិបាលកិច្ចមិនល្អ និងការបិទខ្ទប់របស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិ។ បាតុកម្មនេះជាបាតុកម្មដ៏ហិង្សាបំផុតដឹកនាំដោយយុវជន (Gen Z)មិនធ្លាប់របស់ប្រទេសនេប៉ាល់។
ការប៉ះទង្គិចគ្នាបានឡើងដល់កម្រិតខ្ពស់កាលពីថ្ងៃចន្ទ នៅពេលប៉ូលិសបង្ក្រាបបាតុករបានបណ្តាលឲ្យបាតុករ ២១ នាក់ស្លាប់។ កាលពីថ្ងៃអង្គារ ក្រុមបាតុករបានដុតសភា ដោយបង្ខំឱ្យនាយករដ្ឋមន្ត្រីលោក K.P Sharma Oli លាលែងពីតំណែង មន្រ្តីផ្សេងទៀតរត់ភៀសខ្លួន បន្ទាប់ពីនោះកងទ័ពបានដាក់បម្រាមគោចរ និងពង្រាយកងកម្លាំងគ្រប់គ្រងតាមដងផ្លូវ។

លើសពីនេះក្នុងអំឡុងពេលមានភាពចលាចល អ្នកទោសជាង ១ ម៉ឺន ៣ ពាន់នាក់បានរត់គេចពីគុកដោយមានជាង ១២,៥០០នាក់ទៀតកំពុងរត់គេចខ្លួន។ អ្នករត់គេចខ្លួនមួយចំនួនត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ខណៈដែលអ្នកផ្សេងទៀតត្រូវបានចាប់ខ្លួនមកវិញពេលព្យាយាមរត់ភៀសខ្លួនចូលទៅក្នុងប្រទេសឥណ្ឌា។
មកដល់ពេលនេះការពិភាក្សាកំពុងបន្តរវាងមេដឹកនាំប្រទេស មេដឹកនាំក្រុមបាតុករ និងកងទ័ពជុំវិញការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


