ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្ក្រាបបាតុកម្មបង្ហូរឈាម
អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោកកាលពីព្រឹកថ្ងៃសៅរ៍ទី២៨ខែមីនាឆ្នាំ២០២៦ និងត្រូវបានបញ្ជូនទៅកាន់គ្លីនិកមួយក្នុងទីក្រុង Kathmandu ដើម្បីពិនិត្យសុខភាព។

យោងតាម BBC ការចាប់ខ្លួននេះធ្វើឡើងតាមការផ្តល់អនុសាសន៍របស់គណៈកម្មការស៊ើបអង្កេត ឲ្យចោទប្រកាន់លោក Oli វ័យ៧៤ឆ្នាំ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh Lekhak ពីបទធ្វេសប្រហែសក្នុងរឿងព្រហ្មទណ្ឌ អំឡុងពេលមានការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមបាតុករកាលពីខែកញ្ញាឆ្នាំមុន។ ដោយសារលោក Oli ធ្លាប់មានប្រវត្តិផ្លាស់ប្តូរក្រលៀនពីរលើក លោកត្រូវបានគេដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យដើម្បីរង់ចាំលទ្ធផលពិនិត្យ។
ការស៊ើបអង្កេតនេះផ្ដោតលើ «បាតុកម្ម Gen-Z» ដែលផ្ទុះឡើងដោយសារការហាមឃាត់បណ្តាញសង្គម និងការមិនពេញចិត្តចំពោះបញ្ហាពុករលួយ និងសេដ្ឋកិច្ច ដែលបណ្តាលឲ្យមនុស្សជាង៧០នាក់បាត់បង់ជីវិត។ ការចាប់ខ្លួននេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី គឺលោក Balen Shah វ័យ៣៥ឆ្នាំ បានស្បថចូលកាន់តំណែងក្រោយជ័យជម្នះឆ្នោតភ្លូកទឹកភ្លូកដី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី លោក Sudan Gurung បានស្វាគមន៍ការចាប់ខ្លួននេះដោយបញ្ជាក់ថា «នេះមិនមែនជាការសងសឹកបុគ្គលណាឡើយ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃយុត្តិធម៌»។
លោក Oli បានបដិសេធការរកឃើញរបស់គណៈកម្មការនេះថាជា «នយោបាយស្អប់ខ្ពើម» ខណៈដែលមេធាវីរបស់លោកអះអាងថាការឃុំខ្លួននេះគឺជារឿងខុសច្បាប់។ ជាឆ្លើយតប អ្នកគាំទ្រគណបក្ស CPN-UML របស់លោក Oli បានចាប់ផ្តើមធ្វើបាតុកម្មនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារនៃជនរងគ្រោះទាំង៧៦នាក់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បង្ក្រាប កំពុងបន្តទាមទារឲ្យមន្ត្រីពាក់ព័ន្ធផ្សេងទៀតទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានកើតឡើងមុនពេលលោក Oli លាលែងពីតំណែងកាលពីថ្ងៃទី៩ខែកញ្ញា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


