ព័ត៌មានអន្ដរជាតិ
ផ្តើមចេញពីអាមេរិក, បាតុកម្មប្រឆាំងសង្គ្រាមអ៊ីរ៉ង់ រាលដាលខ្លាំង ដល់១៦ប្រទេស
ជាការប្រឆាំងសង្គ្រាមរបស់អាមេរិកលើអ៊ីរ៉ង់ និងដើម្បីសម្តែងការមិនពេញចិត្តចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ, ប្រជាជនអាមេរិកពី៨-៩លាននាក់ បានចេញតវ៉ាទូទាំងប្រទេស។

តាមការផ្សាយរបស់ Al Jazeera, បាតុកម្ម «No Kings» ចាប់ផ្តើមនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦ ហើយនៅថ្ងៃនោះ វាត្រូវបានគេចាត់ទុកថាជា «ការតវ៉ាក្នុងរយៈពេលតែមួយថ្ងៃដែលធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក» ជាមួយការរៀបចំការជួបជុំជាង ៣ ៣០០ ព្រឹត្តិការណ៍ ផ្សេងៗគ្នា ក្នុងរដ្ឋទាំង៥០។

នៅអាមេរិក វាមិនមែនត្រឹមជាការប្រឆាំងសង្គ្រាមអ៊ីរ៉ង់ទេ តែវាក៏រាលដាលទៅជាការប្រឆាំងនឹងភ្នាក់ងារអន្តោប្រវេសន៍ ដែលបង្ក្រាបដោយប្រើវិធីសាស្រ្តកាចសាហាវផងដែរ។

ចំណុចផ្ទុះខ្លាំងនៃបាតុកម្មនេះគឺរដ្ឋ Minnesota បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារលើពលរដ្ឋដោយភ្នាក់ងារសហព័ន្ធកាលពីដើមឆ្នាំ។ ក្រៅពីនេះ ក៏មានបាតុកម្មធំៗនៅ Washington D.C., New York City, Chicago និង Los Angeles ផងដែរ។

ដ្បិតថានៅអាមេរិក រាងធូរស្រាលក៏ពិតមែន ប៉ុន្តែបាតុកម្ម «No Kings» បានរាលដាលដល់១៦ប្រទេសជាពិសេសប្រទេសធំៗដូចជាអ៊ីរ៉ង់ បារាំងនិងអាល្លឺម៉ង់ ដោយបាតុកម្មបានកើតឡើងក្នុងទីក្រុងរ៉ូម ប៉ារីស និងបែរឡាំង។

សរុបមក បាតុកម្ម «No Kings» មិនទាន់បញ្ចប់ទាំងស្រុងនោះទេ ប៉ុន្តែវាបាន ប្តូរទម្រង់ ពីការដើរក្បួនតាមដងផ្លូវទ្រង់ទ្រាយធំ មកជាការតស៊ូផ្នែកនយោបាយ និងច្បាប់វិញ។

ទោះមិនសូវមានការហែក្បួនកកកុញដូចមុន ប៉ុន្តែចលនានេះនៅតែបន្តយ៉ាងសកម្មតាមរយៈការធ្វើកូដកម្ម ពោលនៅតាមរដ្ឋមួយចំនួន កម្មករ និងនិស្សិតនៅតែបន្តធ្វើកូដកម្មមិនចូលធ្វើការ ឬរៀន ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច។
ម្យ៉ាងមេធាវី និងអង្គការសិទ្ធិមនុស្សជាច្រើនបានដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ ដើម្បីជំទាស់នឹងបទបញ្ជាផ្ទៃក្នុងមួយចំនួនរបស់ប្រធានាធិបតីថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


