ព័ត៌មានអន្ដរជាតិ
ថៃ ពង្រឹងសន្តិសុខ និងត្រៀមក្រុមបង្ក្រាបកុបកម្មរួចស្រេច ខណៈការតវ៉ាលទ្ធផលឆ្នោត កាន់តែខ្លាំងឡើងៗ
ស្របពេលបាតុកម្មកាន់តែរីករាលដាលនៅទូទាំងប្រទេសថៃ ជុំវិញភាពមិនប្រក្រតីនិងការចោទប្រកាន់ក្លែងបន្លំសន្លឹកឆ្នោត មេប៉ូលិសថៃ បានចេញបញ្ជាឲ្យពង្រឹងកម្លាំងដើម្បីការពារសន្តិសុខនិងត្រូវតាមដានក្រុមអ្នកតវ៉ា ក្រែងលោធ្វើសកម្មភាពខុសច្បាប់និងជួញដូរអាវុធ។

លោក Samran Nualma បានប្រាប់សារព័ត៌មាន The Nation កាលពីថ្ងៃពុធទី១១ខែកុម្ភៈឆ្នាំ២០២៦ថា ក្រុមបង្ក្រាបកុបកម្មបានត្រៀមរួចស្រេចហើយ ដើម្បីធ្វើប្រតិបត្តិការប្រសិនបើស្ថានការណ៍កាន់តែអាក្រក់។
នៅបាងកក ប៉ូលិសក៏បានចាត់វិធានការសន្តិសុខយ៉ាងតឹងរ៉ឹងផងដែរ នៅការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដោយដាក់ពង្រាយកម្លាំងការពារ ដើម្បីទប់ទល់នឹងក្រុមបាតុករដែលទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
ក្រុមបាតុករ United Front of Thammasat and Demonstration រួមជាមួយអ្នកតវ៉ាជាច្រើនទៀត បានណាត់ជួបជុំគ្នានៅមុខការិយាល័យ EC ដើម្បីទាមទារឲ្យមាន ការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ត្រូវបានគេមើលឃើញថាមានភាពមិនប្រក្រតីខ្លាំង។

មិនមែនតែបាងកកទេ នៅថៃ មានការធ្វើបាតុកម្មជាច្រើនកន្លែង តាមបណ្តាខេត្តនានា ជាពិសេសតាមមណ្ឌលរាប់សន្លឹកឆ្នោតតែម្តង ដើម្បីតវ៉ានឹងការបោះឆ្នោតគ្មានតម្លាភាព។
ក្នុងនោះ ខេត្ត Chonburi មានភាពវឹកវរខ្លាំងជាងគេ ដោយនៅមណ្ឌលទី៣ មានព័ត៌មានលេចធ្លាយថា មន្ត្រីបានលួចដឹកជញ្ជូនហឹបឆ្នោតទៅទុកក្នុងឃ្លាំងងងឹតមួយនាពេលយប់។
ចំណែកនៅខេត្ត Chai Nat អ្នកគាំទ្របក្សប្រជាជន បានសម្រុកទៅកាន់សាលាខេត្ត ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីរកឃើញថាចំនួនសន្លឹកឆ្នោតមានភាពមិនប្រក្រតី ពោលគឺសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោត រហូតដល់ជិត ៧ ០០០ សន្លឹក។

រីឯនៅខេត្ត Udon Thani, បេក្ខជនសមាជិកសភាម្នាក់បានសម្រុកទៅតវ៉ានៅមណ្ឌលគណៈកម្មាធិការខេត្ត ដោយសារតែគាត់បានបោះឆ្នោតឲ្យខ្លួនឯងផ្ទាល់ ប៉ុន្តែលទ្ធផលផ្លូវការដែលប្រកាសចេញមក បែរជាបង្ហាញថាលទ្ធផលរបស់គាត់គឺ «សូន្យសំឡេង» ទៅវិញ។
នៅ ខេត្ត មហាសារ៉ាខាម ក្រុមនិស្សិតបានចេញមកតវ៉ាតាំងពីយប់រហូតដល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត។
សូម្បីនៅរាជធានីបាងកក និស្សិតថៃជាច្រើននាក់ ក៏បានលើកគ្នាទៅតវ៉ានៅមុខទីស្នាក់ការ EC ផងដែរដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញ ចំពេលមានការចោទប្រកាន់អំពីការក្លែងបន្លំនិងទិញសន្លឹកឆ្នោត៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


