ព័ត៌មានអន្ដរជាតិ
បំណុលជាតិថៃកើនខ្ពស់ បង្កការព្រមានពី IMF និងអ្នកជំនាញ
បំណុលជាតិ ឬបំណុលសាធារណៈរបស់ប្រទេសថៃ បានបន្តកើនឡើងជិតដល់ ៧០ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ដោយបង្កក្ដីបារម្ភពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកជំនាញពាក់ព័ន្ធ។

តាមការចុះផ្សាយរបស់កាសែត The Nation នាថ្ងៃសុក្រនេះ អនុបាតបំណុលសាធារណៈថៃធៀបនឹង GDP មានអត្រារហូតដល់ ៦៧,៩ ភាគរយ ដោយខ្ពស់ជាងប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះ អត្រាដដែលរំពឹងថានឹងបន្តកើនឡើងដល់ ៦៨,៩ ភាគរយ នៅឆ្នាំ ២០២៨។
បំណុលសារធារណៈថៃរួមចំណែកជាអន្លើដោយហេដ្ឋារចនាសម្ព័ន្ធថវិកា ដែលប្រើសម្រាប់ការចំណាយជាប្រចាំ (ដែលរួមចំណែក ៧០ ភាគរយ នៃការចំណាយរបស់រដ្ឋាភិបាល ហើយពិបាកនឹងការកាត់បន្ថយវា) រួមជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីជាបន្តបន្ទាប់ និងគម្រោងបន្ធូរបន្ថយពន្ធយ៉ាងទូលំទូលាយ។
អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Julie Kozack បានរំឭកឡើងវិញនូវការព្រួយបារម្ភក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំខែរបស់ IMF កាលពីថ្ងៃទីព្រហស្បតិ៍។
លោកស្រីបានកត់សម្គាល់ថា បំណុលសាធារណៈថៃមានកម្រិតខ្ពស់រួចទៅហើយ បើធៀបនឹងប្រទេសជិតខាងដែលមានកម្រិតអភិវឌ្ឍប្រហាក់ប្រហែលគ្នា។ អាស្រ័យហេតុនេះ រដ្ឋាភិបាលថៃ ត្រូវតែប្រុងប្រយ័ត្នចំពោះការគ្រប់គ្រងសារពើពន្ធ ហើយបង្កើនទុនបម្រុងសាធារណៈ ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រទេស។

លោកស្រី Julie បាននិយាយយ៉ាងដូច្នេះថា៖ «គោលនយោបាយសារពើពន្ធ គួរតែរក្សាការប្រុងប្រយ័ត្ន ដោយសារតែកម្រិតបំណុលកើនឡើង»។ លោកស្រីបន្តថា នៅពេលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ប្រទេសថៃត្រូវរឹតបន្តឹងសារពើពន្ធរបស់ខ្លួន ជាមួយនឹងគោលដៅបង្កើនភាពបន់បែនផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
ជុំវិញបញ្ហាបំណុលនេះផងដែរ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) លោក Wichayayuth Boonchit បានថ្លែងថា កំណើនកម្រិតបំណុលរបស់ថៃ គឺជាឧបសគ្គដ៏សំខាន់មួយ សម្រាប់ការពង្រីកសេដ្ឋកិច្ច។ លោកបានបន្តថា៖ «បំណុល ទាំងបំណុលគ្រួសារ អាជីវកម្ម និងសាធារណៈ បច្ចុប្បន្នមានអត្រាខ្ពស់ ដែលជួយកម្រិតកំណើនសេដ្ឋកិច្ចរបស់ប្រទេស»។
លោក Wichayayuth បានបញ្ជាក់ថា វិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មី គួរតែផ្តល់អាទិភាពលើការបញ្ចៀសការបន្ថែមបំណុល ដែលអាចបង្កើតបន្ទុកសារពើពន្ធរយៈពេលវែង។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើកម្រិតបំណុលនៅតែខ្ពស់ ការជំរុញសេដ្ឋកិច្ចនឹងមានប្រសិទ្ធភាពតិច។ លើសពីវិធានការរយៈពេលខ្លី រដ្ឋាភិបាលគួរតែសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមដែលអាចជំរុញកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


