ព័ត៌មានជាតិ
អង្គការ AHF លើកទឹកចិត្តក្រុមយុវជនប្រឈមមកទទួលសេវាពិនិត្យព្យាបាលជំងឺកាមរោគខណៈជំងឺនេះមានការកើនឡើងខ្ពស់
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាដែលហៅកាត់ថា AHF បានលើកទឹកចិត្តដល់ក្រុមយុវជនប្រឈមដែលរួមមានស្ត្រីបម្រើសេវាកម្សាន្ត អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមបំលែងភេទមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺកាមរោគដោយឥតគិតថ្លៃ ខណៈបច្ចុប្បន្ន ជំងឺនេះកំពុងមានការកើនឡើងខ្ពស់ ពិសេសទៅលើយុវជន។

លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្រ្ត ប្រធានគ្រប់គ្រងមណ្ឌលរក្សាសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ មានប្រសាសន៍ថា ក្រុមយុវវ័យដែលប្រឈមអាចអញ្ជើញមកទទួលសេវានៅ មណ្ឌលរក្សាសុខភាពដែលបង្កើតឡើងដោយអង្គការមូលនិធិថែទាំសុខភាព ដែលគាំទ្រដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគ។ មណ្ឌលសុខភាពនេះ បម្រើសេវាចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៦ល្ងាច ៧ថ្ងៃក្នុង១សប្តាហ៍ មិនមានសម្រាកទេព្រោះមានបុគ្គលិកប្តូរវេនគ្នាប្រចាំការ។ ការព្យាបាលនៅទីនេះមិនមានគិតថ្លៃទេ និងលាក់ការណ៍សម្ងាត់ជូនអតិថិជនផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្តថា ការបង្កើតមណ្ឌលរក្សាសុខភាពនេះគឺដើម្បីផ្តល់សេវាព្យាបាលជំងឺកាមរោគដោយសារតែបញ្ហាជំងឺនេះនៅកម្ពុជាក៏ដូចជានៅលើពិភពលោកមានការឆ្លងច្រើន។ លោកបន្តថា ចាប់តាំងពីបង្កើតឡើងក្នុងកំឡុងខែមករាឆ្នាំ២០២៥ ក្នុងមួយខែមានអតិថិជនមកទទួលសេវាប្រមាណពី ៣៥០ទៅ ៤០០នាក់ក្នុងនោះ៩០% ជាក្រុមបុរសស្រលាញ់បុរស។ លោកបានបន្ថែមថា ក្រៅពីផ្តល់សេវាពិនិត្យព្យាបាលជំងឺកាមរោគយើងក៏មានផ្តល់សេវាបង្ការការចម្លងមេរោគអេដស៍តាមរយៈការផ្តល់ថ្នាំលេបនិងថ្នាំចាក់សម្រាប់បង្ការមុនពេលរួមភេទកុំឱ្យឆ្លងមេរោគអេដស៍និងថ្នាំលេបក្រោយរួមភេទកុំឱ្យឆ្លងមេរោគអេដស៍ផងដែរ។

ថ្លែងក្នុងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៣ កញ្ញានេះ នៅមណ្ឌលថែរក្សាសុខភាពទួលគោករបស់ AHF ដែលមានទីតាំងផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនអ្នកសារព័ត៌មាននូវឱកាសមួយដើម្បីទស្សនាគ្លីនិកពិនិត្យ និងព្យាបាលកាមរោគ ចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់នូវសេវាកម្មដែលមានឥទ្ធិពលដែលយើងផ្តល់ជូន» ។
លោកបន្តថា ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល ១០០% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្មរបស់យើង រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបានសហការជាមួយក្រសួងសុខាភិបាល ផ្តល់ការថែទាំ និងព្យាបាលមេរោគអេដស៍ដល់អតិថិជនដែល កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ ២០០៥ ហើយបានពង្រីកសេវាកម្មបន្តិចម្តងៗជាមួយភ្នាក់ងារថែទាំសុខភាពផ្សេងទៀត។ តាមរយៈកម្មវិធីផ្សេងៗដែលគាំទ្រ AHF Cambodia មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការព្យាបាល និងថែទាំអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅមន្ទីរពេទ្យរដ្ឋាភិបាល លើកកម្ពស់ការធ្វើតេស្តមេរោគអេដស៍ក្នុងសហគមន៍ និងការប្រើប្រាស់ស្រោមអនាម័យ និងការពារមេរោគអេដស៍ ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ៗ និងក្រុមដែលប្រឈមមុខខ្ពស់ច្រើនបំផុតផ្សេងទៀត។

លោកវេជ្ជបណ្ឌិត បានស្នើសុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយស្តីពីជំងឺអេដស៍និងជំងឺកាមរោគឱ្យបានផុសផុសបន្ថែមទៀតទាក់ទិននឹងបញ្ហាប្រឈមនិងភាពជោគជ័យដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពិសេសក្រុមប្រឈមស្ត្រីបម្រើការកំសាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នាវ័និងក្រុមបំលែងភេទមកទទួលសេវាឱ្យបានទាន់ពេល ដើម្បីរក្សាសុខភាពបានល្អប្រសើរឈានទៅរកការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៣០ខាងមុខនេះ។
ចំណែកលោក ឡេង វឌ្ឍនា គ្រូពេទ្យព្យាបាលបានលើកឡើងថា ការចម្លងជំងឺកាមរោគមានការកើនឡើងដែលភាគច្រើនពួកគាត់មិនបានដឹងខ្លួនឡើយ ដោយអ្នកខ្លះពេលមកព្យាបាលគាត់គិតថាបានជាសះស្បើយហើយ តែគាត់នៅជាមួយដៃគូមិនបានការពារខ្លួនក៏មានការចម្លងថ្មីផងដែរ។ លោកក៏បានអំពាវនាវដល់អ្នកជំងឺកាមរោគដែលបានជាសះស្បើយសូមមកពិនិត្យជំងឺតាមការកំណត់របស់គ្រូពេទ្យនិងត្រូវចេះការពារខ្លួននៅពេលនៅជាមួយដៃគូពិសេសអ្នកមានដៃគូច្រើនដើម្បីធានាថាបងប្អូនមិនមានការឆ្លងថ្មី៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


