សន្តិសុខសង្គម
Breaking News៖ ជនដៃដល់ក្នុងករណីបាញ់ប្រហារនៅស្រុកបន្ទាយមាសសមត្ថកិច្ចឃាត់ខ្លួនបានហើយ
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជនដៃដល់ក្នុងករណីបាញ់ប្រហារជនរងគ្រោះ៤នាក់នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានហើយ។ បើតាមលោកស្នងការ ជនដៃដល់ក្នុងអំពើបាញ់ប្រហារនេះ មានឈ្មោះ អ៊ុំ វុទ្ធី ។

សូមជម្រាបថា កាលពីថ្ងៃទី២២ កញ្ញានេះដែរ កម្លាំងជំនាញក៏បានឃាត់ខ្លួនស្ត្រីជាប្រពន្ធរបស់ជនដៃដល់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តនិតិវិធីច្បាប់ផងដែរ។

សូមបញ្ជាក់ជាថ្មីថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ជនដៃដល់បានបើកការបាញ់ប្រហារលើជនរងគ្រោះមួយគ្រួសារចំនួន៤នាក់ ក្នុងនោះមាន២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលពញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។
តាមប្រភពមួយចំនួនបានលើកឡើងថា ករណីនេះកើតឡើងដោយសារភាគីជនដៃដល់ និងភាគជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នាជាយូរមកហើយ ហើយនៅថ្ងៃកើតហេតុ ផ្ទះជនរងគ្រោះដែលនៅជិតគ្នាជាមួយផ្ទះជនដៃដល់មានកម្មវិធីជួបជុំគ្រួសារ ហើយក៏មានសត្វឆ្កែមួយក្បាលបានមកពាំសាច់បបែលដែលជនរងគ្រោះកំពុងអាំងធ្វើឲ្យស្ត្រីរងគ្រោះយកស្បែកជើងគប់ទៅសត្វឆ្កែហើយក៏ខ្ទាតទៅចំស្រ្តីដែលជាប្រពន្ធជនដៃដល់ ធ្វើឲ្យស្ត្រីប្រពន្ធជនដៃដល់មានចិត្តខឹងក៏ហៅទូរស័ព្ទទៅប្ដី ហើយមួយសន្ទុះក្រោយមក ជនដៃដល់ក៏បានមកដល់ និងបើកការបាញ់ប្រហារតែម្ដង៕
អត្ថបទ៖ សុខុម





-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


