ព័ត៌មានជាតិ
ក្រុមស្វែងរកការងារជូនអតីតពលករមកពីថៃ ១២៩៧ នៅបន្តដំណើរការធម្មតាក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅដំណើរការជាធម្មតាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ដូច្នេះ អតីតពលករខ្មែរត្រលប់ពីថៃ នៅតែអាចទាក់ទងដើម្បីស្វែងរកការងារធ្វើបានជាធម្មតា ខណៈឱកាសការងារក្នុងស្រុកនៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏ក្រុមការងារប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តបម្រើសេវាស្វែងរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករត្រលប់មកពីថៃវិញជាធម្មតា។
អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត សូមជួយផ្សព្វផ្សាយអំពីប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនបងប្អូនអតីតពលករត្រលប់មកពីថៃ ដើម្បីឱ្យពួកគាត់ទាក់ទង ហើយអាចទទួលបានឱកាសការងារ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។ ចំពោះការទាក់ទងប្រព័ន្ធ Hotline លេខ ១២៩៧ នេះ គឺឥតគិតថ្លៃ។

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសល់ឱកាសការងារចំនួន ៨៤ ៧៦៧កន្លែងទៀត រង់ចាំអតីតពលករត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


