ព័ត៌មានជាតិ
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ
កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដែលរៀបចំដោយក្រុមការងារយេនឌ័រ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី មន្ត្រីរាជការ និង ជនបង្គោលយេនឌ័រមកពីអង្គភាពថ្នាក់ជាតិ ព្រមទាំងថ្នាក់ក្រោមជាតិជាច្រើនរូប និង តាមរយៈប្រព័ន្ធនិម្មិត Zoom ផងដែរ។

លោកស្រី ស៊ើង សរសុចិត្តា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី ២២-២៤ ខែមិថុនា នេះ មានគោលបំណងបន្តពង្រឹងចំណេះដឹង និង ជំនាញរបស់ជនបង្គោលយេនឌ័រ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ការកាត់បន្ថយការរើសអើងគ្រប់ទម្រង់ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ ព្រមទាំងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រី គូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ គឺជាកិច្ចការចាំបាច់សម្រាប់ជំរុញការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត និង ធានាឲ្យមានការអនុវត្តគោលនយោបាយពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សិក្ខាកាម ក៏ទទួលបានចំណេះដឹងបន្ថែមលើអនុសាសន៍គន្លឹះ ១២ ចំណុច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង អនុសាសន៍ ៦ ចំណុច របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងជំនាញភាពជាអ្នកដឹកនាំ ការនិយាយប្រកបដោយឥទ្ធិពល ការចរចា ការសម្របសម្រួល ការបង្ការ និង ទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង និង ការមានផ្ទៃពោះនៅវ័យជំទង់ យេនឌ័រ និង បម្រែបម្រួលអាកាសធាតុក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងច្បាប់ និង គោលនយោបាយជាតិពាក់ព័ន្ធ។ សម្រាប់ឆ្នាំ ២០២៦ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវអនុសាសន៍ ១២ ចំណុច របស់ សម្តេចធិបតី និង អនុសាសន៍ ៦ ចំណុច របស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ ដោយតម្រូវឲ្យគ្រប់អង្គភាពក្រោមឱវាទចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព។

ដើម្បីបន្តជំរុញការងារយេនឌ័រនៅក្នុងវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ ក្រុមការងារយេនឌ័រ និង អង្គភាពពាក់ព័ន្ធ រួមមាន ៖ ការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និង គោលនយោបាយជាតិពាក់ព័ន្ធ ការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់ការផ្សព្វផ្សាយ និង អប់រំអំពីសមភាពយេនឌ័រ ការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ក្មេងស្រី និង ការបង្កើនការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និង កុមារគ្រប់ទម្រង់។

ជាមួយគ្នានេះ លោកស្រី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ក្រសួង ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់សិទ្ធិស្ត្រី និង សមភាពយេនឌ័រ សំដៅកសាងសង្គមកម្ពុជាប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន និង ចីរភាព ឆ្ពោះទៅសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ក្នុងឱកាសនេះដែរ លោកស្រី ស៊ើង សរសុចិត្តា ក៏បានថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី ដែលបានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង សង្គមស៊ីវិល ក្នុងការជំរុញការលើកកម្ពស់ស្ថានភាព និង តួនាទីស្ត្រីនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកស្រី បានប្រកាសបើកជាផ្លូវការវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្រោមឱវាទក្រសួង» និង ជូនពរសិក្ខាកាមទាំងអស់ ឲ្យទទួលបានជោគជ័យក្នុងការសិក្សា និង ការបំពេញភារកិច្ចការងារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


