Connect with us

កីឡា

ចាញ់ ភ្នំពេញក្រោន យប់​មិញ លោក McConkey ថា ក្រុម​របស់​លោក​មានកំហុស​ក្នុងជួរ​ការពារ

បានផុស

នៅ

លោក Matthew McConkey គ្រូបង្គោលរបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានទទួលស្គាល់អំពីការបរាជ័យទល់នឹងក្រុម ភ្នំពេញក្រោន និងចាត់ទុកការបរាជ័យនេះ «មិនមានលេសអ្វីឡើយ» ដ្បិតក្រុមលោកនៅក្នុងសប្តាហ៍នេះមានភារិកិច្ចប្រកួតញឹក ដោយរយៈពេលត្រឹម ៤ ថ្ងៃត្រូវប្រកួតជាមួយក្រុមខ្លាំងដល់ទៅ ២ ប្រកួតក៏ដោយ។

លោក Matthew McConkey
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក្រុម ព្រះខ័នរាជស្វាយរៀង បានប្រកួតជាមួយក្រុម Nam Dinh FC នៅទឹកដី វៀតណាម ក្នុងពាន ASEAN Club Championship Shopee Cup ខណៈការប្រកួតនោះ ពួកគេបានបរាជ័យក្នុងលទ្ធផល ២-១។

ដោយឡែកកាលពីយប់មិញនេះ ថ្ងៃ អាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ ពួកគេបានបន្តធ្វើការងារធ្ងន់ទៀត ដោយបានជួប ភ្នំពេញក្រោន ក្នុងក្របខណ្ឌលីគ កម្ពុជា Cambodian Premier League ហើយជាលទ្ធផល គឺបានបរាជ័យក្នុងលទ្ធផល ២-៣។ គ្រាប់បាល់ ២ គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង គឺរកបានដោយកីឡាករ Cristian Roque នៅនាទីទី ៦៣ និងមួយគ្រាប់ទៀត រកបានដោយ Kwame Peprah នៅនាទីទី ៦៥។ ចំណែកគ្រាប់បាល់ ៣ គ្រាប់របស់ ភ្នំពេញក្រោន គឺរកបានដោយ សារ ទី​ នៅនាទីទី ៤២, Makerlo Tellez នៅនាទីទី ៦៦ និងចុងក្រោយរកបានដោយ Moses Dyer នៅនាទីទី ៩០+៩។

ទិដ្ឋភាពប្រកួត

ក្រោយបញ្ចប់ការប្រកួតទល់នឹង ភ្នំពេញក្រោន លោក McConkey បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា លីគគួរតែជួយដល់ក្រុមដែលលេងពានអន្តរជាតិ ប៉ុន្តែវាមិនមែនជាលេសសម្រាប់ថ្ងៃនេះនោះទេ ។ វាមិនមែនជាមូលហេតុយើងចាញ់ការប្រកួតនោះទេ»

បន្ថែមលើនេះទៀត គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានទិដ្ឋភាពប្រកួតយ៉ាងដូច្នេះ ថា៖ «លទ្ធផលវាមិនមែនជាអ្វី ដែលយើងរំពឹងទុកទេ។ ជាពិសេស នៅក្នុងវគ្គទី ១ គឺយើងមានឱកាសច្រើន ដែលយើងអាចទាត់បញ្ចូលទីបាន ដូចជានៅពេលបាល់ដាច់ ៤ ទល់ ១ និងពេលខ្លះ ៥ ទល់ ២។ យើងគួរតែរកគ្រាប់បាល់បាន។ ពេលចូលវគ្គទី ២ វាកើតឡើងចេញពីកំហុសបន្តិចបន្តួចអំពីជួរការពាររបស់យើង។ មុនកើតឡើងបាល់ប៉េណាល់ទី ក៏យើងអត់ដឹង ថា កំហុសហ្នឹងរបៀបម៉េច ដោយសារយើងអត់ទាន់បានមើលវីដេអូ។ ប៉ុន្តែមុនហេតុការណ៍បាល់ប៉េណាល់ទីកើតឡើង យើងគួរតែបញ្ចប់បាល់ហ្នឹងឱ្យហើយ»។

លោក Matthew McConkey

ការប្រកួតកាលពីយប់មិញ ព្រះខ័នរាជស្វាយរៀង ក៏មានឱកាសរកបានគ្រាប់បាល់ច្រើនដែរ។ ជាពិសេស ការប្រកួតនៅក្នុងវគ្គទី ១ ដោយពេលខ្លះមានបាល់ដាច់ដល់ទៅ ៤ ទល់ ១ ហើយពេលខ្លះទៀត មានបាល់ដាច់ដល់ ៥ ទល់ ២ ប៉ុន្តែចុងក្រោយកូនក្រុមរបស់លោកមិនអាចសម្រេចទីបាន។ យ៉ាងណា លោក McConkey មើលឃើញ ថា ក្រុមរបស់លោកហាក់មានបញ្ហាត្រង់តំបន់ខ្សែការពារ សម្រាប់ការប្រកួតវគ្គទី ២ ដែលជាហេតុធ្វើឱ្យបញ្ចប់ការប្រកួត ក្រុមរបស់លោកបានបរាជ័យក្នុងលទ្ធផល ៣ ទល់នឹង ២៕

ទិដ្ឋភាពប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម