សុខភាព
បើស្រ្តីមិនហូបបាយមួយឆ្នាំ តើរាងកាយផ្លាស់ប្តូរយ៉ាងដូចម្តេច?
កាលពីមួយឆ្នាំមុន មនុស្សស្រីម្នាក់ អាយុ ៤៥ ឆ្នាំ បានសម្រេចចិត្តសម្រកទម្ងន់ដោយបោះបង់បាយទាំងស្រុង ដោយញ៉ាំតែបន្លែ និងផ្លែឈើ។
ជាលទ្ធផលទម្ងន់របស់នាង បានធ្លាក់ចុះពី ៧២.៥ គីឡូក្រាមមក ៥៥ គីឡូក្រាមមើលទៅកាន់តែស្គម។ ប៉ុន្តែក្នុងការពិនិត្យសុខភាពនាពេលថ្មីៗនេះ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយមិននឹកស្មានដល់ថាមានខ្លាញ់ក្នុងថ្លើម និងអង់ស៊ីមថ្លើមខ្ពស់។
យោងតាមលោក Aboluowang ករណីដូចអ្នកស្រ្ីរូបនោះ មិនមែនជាករណីកម្រឡើយ ។ មនុស្សកាន់តែច្រើនឡើងកំពុងទទួលយករបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប ជាមួយនឹងជំនឿថាអង្ករគឺជា ពិរុទ្ធជនដែលបណ្តាលឲ្យធាត់ ហើយការរំលងអង្ករគឺជាវិធីសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ ប៉ុន្តែគ្រូពេទ្យព្រមានថា ម្សៅជាប្រភពថាមពលដ៏សំខាន់ ហើយការខ្វះម្សៅ នឹងនាំឲ្យមានផលវិបាកជាច្រើនដល់សុខភាព។

សាស្ត្រាចារ្យរងជនជាតិចិនបាននិយាយថា អង្ករសមានសន្ទស្សន៍ glycemic ខ្ពស់ ប៉ុន្តែមិនមែនជា អាហារឥតប្រយោជន៍នោះទេ។ ការទទួលទានអង្ករក្នុងបរិមាណត្រឹមត្រូវនៅតែផ្តល់នូវកាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែចាំបាច់។ ការសិក្សាមួយនៅក្នុងទស្សនាវដ្តីសុខភាពសាធារណៈ Lancet ដែលបានតាមដានមនុស្សជាង ១៥,០០០នាក់ក្នុងរយៈពេល ២៥ ឆ្នាំបានបង្ហាញថានៅពេលដែលម្សៅមាន ៥០-៥៥% នៃថាមពលប្រចាំថ្ងៃ ហានិភ័យនៃការស្លាប់គឺទាបបំផុត។ ប្រសិនបើវាធ្លាក់ចុះក្រោម ៤០% អាយុកាលជាមធ្យមមាននិន្នាការខ្លីជាង។
ការមិនញ៉ាំបាយក្នុងរយៈពេលយូរអាចនាំឲ្យមានការប្រែប្រួលអវិជ្ជមានមួយចំនួន៖
ខ្លាញ់រុំថ្លើម កង្វះអាហារូបត្ថម្ភ៖ មិនមានថាមពលគ្រប់គ្រាន់ពីអង្ករទេ រាងកាយត្រូវបង្ខំចិត្តយកប្រូតេអ៊ីន និងខ្លាញ់ដើម្បីរំលាយ។ ថាមពលលើសត្រូវបានរក្សាទុកនៅក្នុងថ្លើម ដែលធ្វើឲ្យថ្លើមមានខ្លាញ់ជាបណ្តើរៗ។ កង្វះវីតាមីន B ស័ង្កសី ម៉ាញេស្យូម បង្កើនហានិភ័យនៃភាពស្លេកស្លាំង ភាពស៊ាំចុះខ្សោយ។
កាត់បន្ថយការចងចាំ ពិបាកក្នុងការផ្តោតអារម្មណ៍៖ ខួរក្បាលត្រូវការថាមពលច្រើនជាង ៨០% ពីគ្លុយកូស។ ការមិនទទួលទានម្សៅ ខួរក្បាលដូចជាអស់ឧស្ម័ន ភ្លេចភ្លាំង ផ្តោតអារម្មណ៍មិនល្អ ឆ្លុះយឺត។
បាត់បង់សាច់ដុំ កាត់បន្ថយការរំលាយអាហារ៖ រាងកាយដុតប្រូតេអ៊ីនសម្រាប់ថាមពល ធ្វើឲ្យម៉ាសសាច់ដុំថយចុះ បន្ថយល្បឿនមេតាបូលីសមូលដ្ឋាន។ ជាលទ្ធផល អ្នកញ៉ាំតិច កាន់តែពិបាកសម្រកទម្ងន់ និងងាយស្រួលឡើងទម្ងន់ម្តងទៀត។
អស់កម្លាំង អារម្មណ៍មិនល្អ៖ កង្វះម្សៅកាត់បន្ថយសារធាតុ serotonin ដែលជាសារធាតុគ្រប់គ្រងអារម្មណ៍ និងការគេង – ធ្វើឲ្យអ្នកតមអាហារឆាប់ខឹង គេងមិនលក់ និងអស់កម្លាំងឥតឈប់ឈរ។
បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ អាយុសង្ឃឹមរស់ខ្លី៖ ការសិក្សាបង្ហាញថា ការទទួលទានម្សៅតិចពេក បង្កើនហានិភ័យនៃការស្លាប់មុនអាយុពី ១៨-២០% ថែមទាំងបង្កឱ្យមានជំងឺ endocrine កាត់បន្ថយដង់ស៊ីតេឆ្អឹង និងធ្វើឲ្យងាយកើតជំងឺរ៉ាំរ៉ៃ។
គួរឲ្យកត់សម្គាល់ មនុស្សជាច្រើនដែលញ៉ាំតែបន្លែនៅតែមានខ្លាញ់ក្បាលពោះ ឬខ្លាញ់រុំថ្លើមស្រាល ដោយសារតែរាងកាយធ្លាក់ក្នុងស្ថានភាពអត់ឃ្លានលាក់កំបាំង បង្ខំឱ្ឲ្យថ្លើមបង្កើនការសំយោគខ្លាញ់ដើម្បីការពារខ្លួន។
ផ្អែកតាមគោលការណ៍៣យ៉ាង នៃការញ៉ាំបាយដើម្បីឲ្យមានសុខភាពល្អ និងរាងស្អាតមានដូចជា៖
ការសម្រកទម្ងន់ គ្រប់គ្រងជាតិស្ករក្នុងឈាម ឬរស់នៅយូរមិនមែនមានន័យថាកាត់ម្សៅចេញទាំងស្រុងនោះទេ។ អ្នកជំនាញណែនាំ៖
ទទួលទានឲ្យបានគ្រប់គ្រាន់ ចម្រុះ៖ ម្សៅ ២៥០-៣០០ក្រាម ក្នុងមួយថ្ងៃ ស្មើនឹងអង្ករ ១-១.៥ចាន/អាហារ។ អាចកាត់បន្ថយបានបន្តិចបើលើសទម្ងន់ ប៉ុន្តែមិនគួរកាត់ចេញទាំងស្រុង។
ផ្សំគ្រាប់ធញ្ញជាតិ និងមើម៖ អង្ករសំរូប ពោត ស្រូវសាលី សណ្តែក មើម ផ្សំជាមួយអង្ករស ដើម្បីជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ បន្ថែមវីតាមីន និងជាតិសរសៃ។
រៀបចំសុខភាព៖ ផ្តល់អាទិភាពដល់ចំហុយ ស្ងោរ បបរ។ កំណត់អាហារចៀន នំ។ ញ៉ាំបន្លែ និងស៊ុបមុនពេលញ៉ាំអាហារ ដើម្បីកាត់បន្ថយការស្រូបយកជាតិស្ករ ផ្សំជាមួយប្រូតេអ៊ីន ដើម្បីឲ្យឆ្អែតបានយូរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការស្រាវជ្រាវមួយថា ស្រ្តីនិយមផឹកភេសជ្ជៈប្រចាំថ្ងៃ ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


