ព័ត៌មានជាតិ
រូបភាពពីយប់មិញនេះ ខណ្ឌមានជ័យ ដាក់ប៉ារាសបិទផ្លូវតាំងពីមុខវត្តស្ទឹងមានជ័យ ហាមពលរដ្ឋចេញចូល
បន្ទាប់ពីការប្រកាសបន្ទាន់ក្នុងការបិទភូមិសង្កាត់មួយចំនួនក្នុងខណ្ឌ ៣ ក្នុងរាជធានីភ្នំពេញ នៅវេលាម៉ោង ១២ យប់មិញនេះ អាជ្ញាធរខណ្ឌមានជ័យ បានដាក់រនាំងដែកកាត់ទទឹងបិទផ្លូវចាប់ពីមុខខ្លោងទ្វារវត្តស្ទឹងមានជ័យ និងតាមច្រកផ្លូវតូចធំជាច្រើន ជាវិធានការដើម្បីរឹតត្បិតការធ្វើដំណើរឆ្លងកាត់ និងការចេញចូលរបស់ប្រជាពលរដ្ឋ។
លោក Ishikawa អ្នកថតរូបឲ្យសារព័ត៌មានកម្ពុជាថ្មី បានចុះផ្តិតរូបសមត្ថកិច្ចដែលដាក់រនាំងដែកបិទផ្លូវនៅខណ្ឌមានជ័យនៅយប់មិញនេះ៖
ថ្លែងក្នុងសន្និសីទបន្ទាន់នៅម៉ោងជាង ១០ យប់មិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសបិទភូមិសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៣ ជាប់ពាក់ព័ន្ធកម្មករនៅរោងចក្រ ឌីនហាន់។ ការបិទនេះមិនអនុញ្ញាតិឲ្យពលរដ្ឋចាកចេញពីផ្ទះនោះទេ ហើយក្នុងករណីចាំបាច់ត្រូវសុំការអនុញ្ញាតិពីអាជ្ញាធរ។
ភូមិសង្កាត់ក្នុងខណ្ឌទាំង ៣ ដែលអាជ្ញាធរប្រកាសបិទមាន៖
1. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២
2. ខណ្ឌសែនសុខ៖ ភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម
3. ខណ្ឌពោធិ៍សែនជ័យ៖ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រក្នុងសង្កាត់ចោមចៅទី១, ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ និងភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២។
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?