ព័ត៌មានជាតិ
ផ្ទះពីរខ្នង នៅស្រុកសំរោង ត្រូវភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បំផ្លាញខ្ទេច
ខណៈមានភ្លៀងរលឹមលាយឡំនិងខ្យល់កន្ត្រាក់ផងនោះ បានបណ្ដាលឲ្យមានផ្ទះប្រជាពលរដ្ឋ២គ្រួសារប៉ើងដំបូលរលំរងការខូចខាតយ៉ាងដំណំនៅស្រុកសំរោង។
គ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិនេះ កើតឡើងកាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នងស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។





ពលរដ្ឋដែលរងគ្រោះក្នុងខ្យល់កន្ត្រាក់នោះរួមមាន៖ ១ផ្ទះរបស់ឈ្មោះ ស្វាយ ណាន់ អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះ ស្វាយ មៅ អាយុ៦៨ឆ្នាំ ដែលផ្ទះពួកគាត់ធ្វើអំពីឈើប្រក់ស័ង្កសីទំហំទទឹង០៣ ម៉ែត្របណ្តោយ០៤ ម៉ែត្រ ដួលរលំទាំងស្រុង។ ២ផ្ទះរបស់ឈ្មោះ យ៉ែម គីមហេង អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ង៉ែត ណា អាយុ៤៧ឆ្នាំ មានទំហំទទឹង០៥ ម៉ែត្របណ្តោយ០៦ ម៉ែត្រ ប៉ើងដំបូលអស់ទាំងស្រុង។ ក្នុងហេតុការណ៍នេះដែរ ម្ចាស់ផ្ទះនិងសមាជិកក្រុមគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំងអស់មិនបានរងរបួសនោះទេ គឺត្រឹមតែខួចខាត់ទ្រព្យសម្បត្តិតែប៉ុណ្ណោះ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ ចែកអំណោយជូនកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



