ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ណែនាំកម្មករ-កម្មការិនី ត្រូវបង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំកម្មករ កម្មការិនី តាមបណ្តារោងចក្រនៅទូទាំងខេត្តតាកែវ ត្រូវខិតខំឧស្សាហ៍ព្យាយាមបង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ។

ការណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីនេះក៏មានការចូលរួមពីនាយករដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកត្រាំកក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្មករ កម្មការិនី និងពលករយ៉ាងច្រើនកុះករ។ ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនជាកម្លាំងពលកម្មទាំងអស់ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន។ ជាមួយគ្នានោះលោកបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់កម្មករ កម្មការិនី តាមបណ្តារោងចក្រទាំងអស់ទូទាំងខេត្ត ត្រូវខិតខំឧស្សាហ៍ព្យាយាម បង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ និងប្រសិទ្ធភាព ព្រោះនេះជាកត្តាសំខាន់បំផុត ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យមកបណ្តាក់ទុននៅខេត្តតាកែវ ឱ្យបានកាន់តែច្រើន នោះនឹងបង្កើតឱកាសការងារ និងចំណូលជូនដល់ពលរដ្ឋក្នុងមូលដ្ឋានកាន់តែសម្បូរបែប។

យោងតាមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» លោក វ៉ី សំណាង បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសិទ្ធិសេរីភាពរបស់កម្មករ តាមរយៈការធានានូវលក្ខខណ្ឌការងារសមរម្យ សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីកសាងកម្លាំងពលកម្មមួយដែលមានភាពធន់ទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចសកល៕
អត្ថបទ៖ វីរៈ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


