ព័ត៌មានអន្ដរជាតិ
បាងកក ជួបព្យុះភ្លៀង បណ្តាលឲ្យបាក់ដើមឈើសង្កត់ផ្ទះនិងកម្ទេចយានយន្តជាច្រើនគ្រឿង
ទីក្រុងបាងកកនៃប្រទេសថៃបានជួបព្យុះភ្លៀង ដោយឥទ្ធិពលរបសវាបង្កជាខ្យល់កន្ត្រាក់និងខ្យល់កួចបោកបំប៉ើងដំបូងសំណង់នានា និងផ្តួលរំលំដើមឈើបាក់សង្កត់ផ្ទះនិងយានយន្តជាច្រើនគ្រឿង។

តាមការផ្សាយរបស់ Khaosod, ព្យុះបានវាយប្រហារខ័ណ្ឌចតុចក្រ នាវេលាម៉ោង៥:៣០នាទីព្រឹកសុក្រទី៣ខែតុលាឆ្នាំ២០២៥ បណ្តាលឲ្យមានការបំផ្លាញបំផ្លាញ ដោយដើមឈើធំៗបានបាក់សង្កត់ផ្ទះសម្បែងនិងម៉ូតូរថយន្តជាច្រើនគ្រឿ បង្កការកកស្ទះ ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សរងរបួសទេ។

មិនមែនតែនៅបាងកកទេ ដើមឈើដ៏ធំមួយដើម ក៏បាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅស្រុក Pak Kret នៃខេត្ត Nonthaburi ផងដែរ ដោយបង្កការបំផ្លិចបំផ្លាញនិងខូចខាត ធ្ងន់ធ្ងរ។

គ្រោះធម្មជាតិនេះវាយប្រហារបន្ទាប់ពីអភិបាលក្រុងបាងកក លោក Chadchart Sittipunt ព្រមានថា រាជធានីថៃ អាចប្រឈមនឹងទឹកជំនន់ដ៏ធំក្នុងអំឡុងថ្ងៃទី៩ដល់ថ្ងៃទី១០ខែតុលា ដោយសារតែការកើនឡើងនៃកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា រួមជាមួយនឹងភ្លៀងធ្លាក់ និងការបញ្ចេញទឹកពីទំនប់ទឹកខាងលើ។

ការិយាល័យធនធានទឹកជាតិរបស់ថៃ (ONWR) ព្យាករថា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ខែតុលា កម្ពស់ទឹកនៅតាមដងទន្លេចៅប្រាយ៉ា ទន្លេថាជីន និងទន្លេមេក្លង នឹងកើនឡើង គួបផ្សំជាមួយជំនោរខ្ពស់ ដោយអាចរុញច្រានកម្ពស់ទឹក ១.៧០ ទៅ ១.៩០ម៉ែត្រពីលើនីវ៉ូសមុទ្រ ប្រហែល ០.២០ម៉ែត្រលើកម្រិតគ្រោះថ្នាក់។

យ៉ាងណា ទីក្រុងបាងកកមិនទាន់ឃើញមានភ្លៀងធ្លាក់ខ្លាំងនៅឡើយទេ ប៉ុន្តែគេរំពឹងថា ទឹកភ្លៀងនឹងកើនឡើងនៅសប្តាហ៍ក្រោយ។ លោក Chadchart ក៏ព្រមានដែរថា សង្កាត់ដែលជាតំបន់ទំនាប និងតាមមាត់ទន្លេមួយចំនួននៅខាងក្រៅទំនប់ធំៗ អាចនឹងរងគ្រោះទឹកជំនន់ ឬទឹកហូរខ្លាំង។

ជុំវិញបញ្ហានេះ រដ្ឋបាលក្រុងបាងកក បានរៀបចំបាវខ្សាច់ជាង ២០០ ០០០បេ រួចហើយ ដើម្បីការពារទំនប់ទឹក និងកន្លែងងាយរងគ្រោះ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនត្រឹមមន្ទីរពេទ្យ ឥឡូវសូម្បីប៉ុស្តិ៍ប៉ូលិស Samsen ក្នុងទីក្រុងបាងកក ក៏ប្រឈមបាក់ដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


