ព័ត៌មានអន្ដរជាតិ
មិនត្រឹមមន្ទីរពេទ្យ ឥឡូវសូម្បីប៉ុស្តិ៍ប៉ូលិស Samsen ក្នុងទីក្រុងបាងកក ក៏ប្រឈមបាក់ដែរ
ហេតុការណ៍បាក់ផ្លូវ Samsen ក្នុងទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗ មានការព្រមានអំពីហានិភ័យបាក់មន្ទីរពេទ្យ Vajira ផងដែរ។

មិនត្រឹមប៉ុណ្ណឹង ឥឡូវបើតាមការផ្សាយរបស់ Khaosod, សូម្បីប៉ុស្តិ៍ប៉ូលិស Samsen នៅជាប់នោះក៏កំពុងរងហានិភ័យបាក់ផងដែរ ព្រោះតែឥទ្ធិពលនៃបំណាក់ផ្លូវជម្រៅ៥០ម៉ែត្រ។
លោក Amorn Pimanmas ប្រធានសមាគមវិស្វករសំណង់ថៃបានព្រមានថា បន្ទាប់ពីការពិនិត្យសំណង់ អគារប៉ូលិស Samsen ក៏ប្រឈមការបាក់រលំផងដែរ ព្រោះផលប៉ះពាល់ខ្លះដល់សសរគ្រឹះ។
មុននេះ មន្ទីរពេទ្យ Vajira បានជម្លៀសអ្នកជំងឺចេញរួចទៅហើយ ដោយសារតែហានិភ័យបាក់រលំ។ ក្រៅពីអ្នកជំងឺ ពលរដ្ឋរស់នៅជុំវិញនោះ ក៏ត្រូវជម្លៀសចេញផងដែរ ស្របពេលរដ្ឋបាលក្រុងបាងកក បានប្រកាសដាក់តំបន់នោះជាតំបន់ហាមចូល ព្រោះតែគ្រោះថ្នាក់។

សូមជម្រាបជាថ្មី ផ្នែកមួយនៃផ្លូវ Samsen ទល់មុខមន្ទីរពេទ្យ Vajira ក្នុងខ័ណ្ឌ Dusit នៃទីក្រុងបាងកក បានបាក់ស្រុតនាវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥។
មន្ត្រីសាលាខ័ណ្ឌ Dusit បានឲ្យដឹងថា ការបាក់ស្រុតនេះ បណ្តាលមកពីផ្ទុះបំពង់ទឹក ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃខាងលើនៃផ្លូវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយបាក់ផ្លូវ ឥឡូវអ្នកជំងឺត្រូវជម្លៀសចេញជាបន្ទាន់ ដោយសារហានិភ័យបាក់មន្ទីរពេទ្យនៅ បាងកក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


