Connect with us

ព័ត៌មានជាតិ

ក្រៅកំពុង​សាងសង់ “សួនតេជោសន្តិភាព” រដ្ឋបាលខេត្តបាត់ដំបង​ គ្រោង​ពង្រីក​ផ្លូវ​​ក្នុងក្រុង​​បង្កើន​សោភណភាពទាក់ទាញបន្ថែមទៀត​

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបងក្រៅពី​កំពុង​សាងសង់​ “សួនតេជោសន្តិភាព” នៅខាងកើតស្ទឹងសង្កែមុខវត្តកណ្តាល​ ក៏បានលើក​ពី​ផែនការក្នុងការ​គម្រោងពង្រីកកំណាត់ផ្លូវសំខាន់ៗ​ក្នុងក្រុងបាត់ដំបង​ ដើម្បី​សម្រួលដល់ការធ្វើដំណើរ និងលើកសោភ័ណភាព​នៅតាមទីប្រជុំជន​។

កាលពីពេលថ្មីៗនេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព “សួនតេជោសន្តិភាព” ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ បាន​បញ្ជាក់ថា សួនតេជោសន្ដិភាព​ក្រោយសាងសង់រួចរាល់ជាស្ថាពរ ១០០% នាពេលឆាប់ៗខាងមុខនឹង​ប្រែក្លាយជាលំហរសហគមន៍ដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង អាចឱ្យពលរដ្ឋមកហាត់ប្រាណ ស្រូប​យកខ្យល់អាកាស និងលំហែកាយ ពិសេសនឹងលើកសម្រស់ទីក្រុងបាត់ដំបងឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់។

ពាក់ព័ន្ធការអភិវឌ្ឍក្នុងខេត្ត លោក សុខ លូ បានលើកពីផែនការក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះក៏​មាន​គម្រោង​ពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល «ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ ៥ ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែក​អាងកំពីងពួយ។

ក្នុង​គោលដៅ​រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវក្នុងខេត្ត និងលើកសោភ័ណភាពនៅតាម​ទីប្រជុំជន លោកអភិបាលខេត្ត​ក៏​បានណែនាំបន្ថែមដល់អភិបាលក្រុងស្រុក ត្រូវខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវរក្សាដីចិញ្ចើមផ្លូវ ចៀសវៀងការរំលោភបំពានលើដីចំណីផ្លូវ​នាំ​ឲ្យប៉ះពាលសោភ័ណភាព​ក្រុង ​និង​ការធ្វើ​ដំណើរ​របស់​ពលរដ្ឋ​តាម​ដងផ្លូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម