ព័ត៌មានជាតិ
ខេត្តកំពង់ធំ ប្រកាសផ្លាស់ប្តូរតំណែងប្រធានសាខាពន្ធដារថ្មី
ក្នុងឱកាសចូលរួមប្រកាសផ្លាស់ប្តូរតំណែងប្រធានសាខាពន្ធដារថ្មីខេត្តកំពង់ធំ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនៃអគ្គនាយកដ្ឋានពន្ធដារបានជំរុញឲ្យលោក ប៉ូ ពិសិដ្ឋ ដែលត្រូវចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តកំពង់ធំ ខិតខំប្រមូលពន្ធឲ្យទទួលជោគជ័យបន្ថែមទៀត។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ដើម្បីឱ្យការប្រមូលពន្ធដារទទួលបានភាពជោគជ័យ ក្នុងនាមពន្ធដារខេត្តត្រូវផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ អនុលោមតាមការកែទម្រង់ ការធ្វើទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងថ្នាលឌីជីថល និងត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពដោយដាក់ចេញនូវសូចនាករ សំខាន់ៗក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ សម្រាប់អនុវត្តការងារគ្រប់គ្រង ដឹកនាំការងារ ដើម្បីសម្រេចបាននូវ ផែនការរបស់ថ្នាក់ដឹកនាំប្រគល់ជូន។

បន្ថែមលោក បានជំរុញលើកទឹកចិត្តដល់លោក ប៉ូ ពិសិដ្ឋ ដែលត្រូវឡើងកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តកំពង់ធំ ត្រូវសហការសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ដើម្បីសម្រេចលទ្ធផលការងាររបស់អង្គភាព និងបង្កើនកិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីសម្រេចគោលដៅក្នុងការអនុវត្តគោលនយោបាយប្រមូលចំណូលពន្ធនៅខេត្តកំពង់ធំឱ្យទទួលមានជោគជ័យ។
លោកថា ការបង្កើនទំនាក់ទំនងឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តគឺនឹងសំដៅដល់ការធារឱ្យបាននូវប្រសិទ្ធភាព នៃការងារគ្រប់គ្រងប្រមូលចំណូលពន្ធដារ បង្កើនចំណូល និងធនធានគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមូលដ្ឋានខេត្ត។ ប្រាក់ចំណូលដែលកើតចេញពីការប្រមូលពន្ធដារ គឺនឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ក្នុងឱកាសនោះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើកទឹកចិត្តវិនិយោគក្នុងស្រុកនិងក្រៅស្រុក។ ក្នុងនោះខេត្តកំពុងបោះជំហានដោយភាពជឿជាក់ វិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលកសិកម្ម និងឧស្សាហកម្មទំទើប និងជាខេត្តមានសក្តានុពលទេសចរណ៍ផងដែរ។
ឈរលើមូលដ្ឋាននេះ លោកថា ខេត្តកំពង់ធំនឹងទាក់ទាញ អ្នកវិនិយោគនានាទាំងក្នុងស្រុកនិងក្រៅស្រុក មកកាន់ខេត្តដែលស្ថិតនៅចំណ្តាលប្រទេស ធ្វើឱ្យប្រជាពលរដ្ឋ នៅមួលដ្ឋានមានមុខរបរ បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារកាន់តែប្រសើរ ដែលនេះនឹងជំរុញឱ្យការអនុវត្តការប្រមូលពន្ធដារក្នុងខេត្តកំពង់ធំកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២០ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


