សេចក្ដីជូនដំណឹង
កុំភ្លេចមកទស្សនា ការប្រកួតប្រណាំងដ្រូន ស្នាដៃបង្កើតថ្មីដោយយុវជនកម្ពុជា នៅចុងសប្ដាហ៍នេះ
ការប្រកួតលើវិញ្ញាសាប្រណាំងដ្រូន នៅក្នុងព្រឹត្តិការណ៍ពិព័ណ៍យន្តហោះ និងបច្ចេកវិទ្យា បានមកដល់ហើយ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ នៅឯតារាងបាល់ទាត់វិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ ម៉ោង ៥:០០ នាទីល្ងាច។

ទស្សនិកជន និងសាធារណជនទាំងអស់ អាចចូលរួមទស្សនាដោយសេរី ដោយមានការចូលរួមប្រកួតពីបេក្ខជនមានសមត្ថភាព និងមានសក្ដានុពលលើផ្នែកបច្ចេកវិទ្យា ជាពិសេសការប្រណាំងដ្រូន។ ក្នុងនោះដែរមានបេក្ខជនមកពីបណ្ដាវិទ្យាល័យ និងសកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ប្រមាណ ១០ ក្រុម ដែលត្រូវចូលរួមប្រកួតយ៉ាងស្វិតស្វាញ ដើម្បីស្វែងរកជើងខ្លាំងទៅដណ្ដើមពានរង្វាន់ លើវិញ្ញាសាប្រណាំងដ្រូន នាពេលខាងមុខនេះ។
គួរឱ្យដឹងថា កាលពីកន្លងទៅនេះបន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដំបូង ក្រុមការងារ ATC Lab បានធ្វើការបណ្តុះបណ្តាល និងតម្រង់ទិសបន្ថែម ដល់បេក្ខជនដែលបានជាប់ឈ្មោះក្នុងការប្រកួតទៅលើវិញ្ញាសាទាំង ៤ ដោយឆ្លងកាត់ ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរឹង ពីគណៈកម្មការនៃកម្មវិធី Air & Tech Competition ដើម្បីឆ្ពោះទៅកាន់វគ្គប្រកួតដណ្ដើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅចុងឆ្នាំ ២០២៤ នេះ។

សូមបញ្ជាក់ថា ការប្រកួតស្នាដៃបច្ចេកវិទ្យា Air & Tech Competition ឆ្នាំ ២០២៤ មានវិញ្ញាសាធំៗចំនួន ៤ រួមមាន៖ ការប្រកួតមនុស្សយន្ត, ការប្រកួតរ៉ូបូតចម្បាំង, ការប្រកួតយន្តហោះបញ្ជា និងការប្រកួតប្រណាំងដ្រូន។ បេក្ខជនជយលាភីទាំង ៤វិញ្ញាសានឹងទទួលបានមេដាយ ពានរង្វាន់ ប័ណ្ណសរសើរ ព្រមទាំង ប្រាក់រង្វាន់សរុបរហូត ២១លានរៀល៕







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


