សេចក្ដីជូនដំណឹង
ឧកញ៉ា ឡេង និមល ដឹកដៃភរិយា ធ្វើម្ហូបតុងយ៉ាំបង្កង ១ខ្ទះត្នោតធំឲ្យកូនៗប្រមាណ ២០០នាក់ក្នុងមណ្ឌលមែកឈើ
ក្នុងស្មារតីផ្តល់អាហារ ផ្តល់ការថែទាំ ផ្តល់ស្នាមញញឹម និងលើកទឹកចិត្តដល់កុមារ និងប្រជាជន លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ បន្តចុះធ្វើម្ហូបដោយផ្ទាល់ដៃដូចភ្លៀងរលឹម។

ថ្មីៗនេះ លោកឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ បានធ្វើម្ហូបសម្លតុងយ៉ាំបង្កង១ខ្ទះត្នោត ឲ្យប្អូនៗកុមារកំព្រាប្រមាណ ២០០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក ផន ផល្លា ជាប្រធានមណ្ឌល។


ក្នុងឱកាសនោះដែរ ឧកញ៉ា និងលោកជំទាវ បានសំណេះសំណាល និងចែករំលែកក្តីស្រលាញ់ដល់ក្មួយៗ ផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាទាំងអស់ត្រូវតែមានស្នាមញញឹម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សាការពារជាតិ មាតុភូមិ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិរបស់យើង
ជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិនាថ្ងៃអនាគត។
បន្ទាប់ពីសំណេះសំណាលរួចមក របស់លោកឧកញ៉ា ឡេង និមល ក៏បានរៀបចំអាហារយ៉ាងឆ្ងាញ់ គឺសម្លតុងយ៉ាំបង្កងឲ្យប្អូនៗញាំ ប្រកបដោយស្នាមញញឹម ដូចកន្លងទៅដែលលោកឧកញ៉ា និងលោកជំទាវតែងតែផ្តល់ស្នាមញញឹមមកកាន់កូនៗនៅគ្រប់មណ្ឌលនៅទូទាំងប្រទេស៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


