សេចក្ដីជូនដំណឹង
ចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រា! ឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ ចុះទៅធ្វើម្ហូបឱ្យកុមារនៅមណ្ឌលកុមាកំព្រា «សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» នៅខេត្ដកណ្ដាល
ជាមួយនឹងក្ដីស្រឡាញ់មិនចេះជិនណាយជាមួយក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា របស់លោកឧកញ៉ា ឡេង និមល អនុប្រធាន យុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ ព្រមជាមួយឧកញ៉ ឡេង បញ្ចពណ៌ តែងតែបានចុះទៅជួបផ្ទាល់ សំណះសំណាលផ្ទាល់ សួរសុខទុក្ខផ្ទាល់ និងបានធ្វើម្ហូបដោយផ្ទាល់ដៃជូនដល់ក្មួយៗទាំងអស់គ្នាផងដែរ។

កាលពីពេលថ្មីនេះ ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយលោកឧកញ៉ា ឡេង និមល បានចុះទៅធ្វើម្ហូបសម្លរតុងយ៉ាំបង្កងយ៉ាងឆ្ងាញ់ពិសារដល់ក្មេងៗ លោកគ្រូ អ្នកគ្រូនៅមណ្ឌលកុមាកំព្រា «សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សរុបជាង១៦០នាក់។
នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ការចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រារបស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌។ ជាក់ស្ដែងក្រុមការងារយុវជនបូជាការពារយុត្តិធម៌តែងតែបង្ហាញភាពកក់ក្ដៅ យកចិត្ដទុកដាក់ បង្ហាញក្ដីស្រឡាញ់ដល់កុមារ សិល្បៈករ សិល្បការិនី ចាស់ព្រឹទ្ធាចារ្យ និងបងប្អូនដែលមានជីវភាពខ្វះខាតនៅទូទាំងប្រទេស៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


