សេចក្ដីជូនដំណឹង
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស សួរសុខទុក្ខនាំយកថវិកាជូនប្រជាពលរដ្ឋ ៣៥០គ្រួសារ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ ទៅកាន់ទីតាំងមានសុវត្ថិភាព
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស ថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ ទៅកាន់ទីតាំងមានសុវត្ថិភាព ដោយមួយគ្រួសារទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល។

ពិធីសំណេះសំណាលសួរសុខទុក្ខ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមានការចូលរួមពីអភិបាលខេត្តព្រះវិហារ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល យុវជនគណបក្សថ្នាក់គ្រប់ថ្នាក់ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីសប្បុរសជនជាច្រើនរូបទៀត ស្ថិតនៅមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្នវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកជូនដល់បងប្អូនកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទិសព្រះវិហារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព។


ឯកឧត្តមបានថ្លែងអំណរអរគុណចំពោះពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិ ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ជូនប្រជាជន និងជាតិមាតុភូមិ ជាពិសេសការផ្សារភ្ជាប់រវាងសមរភូមិមុខជាមួយសមរភូមិក្រោយ តាមរយៈសិល្បៈនៃការចែករំលែក និងចលនាកៀរគរជំនួយឧបត្ថម្ភបន្ថែមជួយដល់កងទ័ពជួរមុខ៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


