សេចក្ដីជូនដំណឹង
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ “សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥
លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រធាន “សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។


ដោយបានទទួលដំណឹងថា ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពជើងគោក លោកបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១:១៥ នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន”សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” បានចាត់ឲ្យក្រុមការងារទៅគោរពវិញ្ញាណក្ខន្ធ និងចូលបុណ្យសពភ្លាមៗ ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឧកញ៉ា ឡេង និមល ព្រមទាំងក្រុមការងារ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅបំផុត។
មរណភាពរបស់ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម គឺជាការបាត់បង់នូវលោកឪពុក ឪពុកក្មេក និងជីតាប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អពិសិដ្ឋចំពោះកូនៗ ចៅៗ ជាទីស្រលាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នាយទាហានដ៏ល្អឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកនៅក្នុងបេសកកម្មជាច្រើន ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ជារៀងរហូតមក។
ជាមួយគ្នានេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ទោ ព្រាប ឧត្តម សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនផងដែរ សពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរង យោធភូមិភាគទី៥ កងទ័ពជើងគោក ព្រមទាំងថវិកា បានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាននៃសព ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


