Connect with us

សេចក្ដីជូនដំណឹង

គោរពស្រឡាញ់អ្នកម្ដាយទូទាំងប្រទេស! ក្នុងថ្ងៃ «ទិវាគុណអ្នកម្ដាយ» លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ឡេង បញ្ចពណ៌ ជួបសំណេះសំណាលសួរសុខទុក្ខដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល

បានផុស

នៅ

នៅក្នុងឱកាសទិវាគុណអ្នកម្ដាយ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌  បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តជូនដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លីដែលបានបង្ហោះកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅលើផេកផ្លូវការរបស់ «យុវជនបូជាការពារយុត្ដិធម៌» បានបង្ហាញឱ្យឃើញពីភាពស្និតស្នាល គោរពស្រឡាញ់ បង្កើនភាពកក់ក្ដៅ និងភាពសប្បាយរីករាយពីសំណាក់លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ រួមជាមួយនឹងក្រុមការងារ ជូនដល់ដូនចាស់ទាំងអស់នៅក្នុងមណ្ឌល ដោយលោកឧកញ៉ាបានរៀបចំធ្វើម្ហូប ដួសដាក់ចាន និងលើកជូនដូនចាស់ពិសារគ្រប់ៗគ្នា។

កាយវិការដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចាតនា ជាមួយការដឹងគុណ និងក្ដីស្រឡាញ់ចំពោះពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប។

ជាមួយនឹងភាពកក់ក្ដៅពោរពេញដោយអត្ថន័យកាត់ថ្លៃពុំបាននេះ លោកយាយទាំងអស់បានជូនពរលោកឧកញ៉ា និងលោកជំទាវឧកញ៉ា រួមជាមួយនឹងក្រុមការងារទាំងអស់ ទទួលបានសេចក្ដីសុខ រកស៊ីកាន់តែមានបាន និងមានសុភមង្គលជានិច្ចនៅក្នុងក្រុមគ្រួសារ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១នោះទេសម្រាប់លោកឧកញ៉ា ក៏ដូចជាក្រុមការងារ«យុវជនបូជាការពារយុត្ដិធម៌» ដែលបានចែករំលែកក្ដីស្រឡាញ់ជូនដល់ចាស់ជរាទាំងនៅក្នុងមណ្ឌល ឬក្រៅមណ្ឌល ទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលមានជីវភាពខ្វះខាត ក្រីក្រលំបាក គឺលោកឧកញ៉ា និងលោកជំទាវឧកញ៉ា តែងតែជួយជានិច្ច៕ អត្ថបទ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការលាបរបង និងលាបថ្នាំអគារ ប្តូរបង្អួចស្លាយ និងដាក់ជំរឹងបង្អួចអគារ A ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ក្រុមតាលីបង់ ហាមលេងអុក ទូទាំងប្រទេសអាហ្វហ្គានីស្ថាន

ព័ត៌មានជាតិ៧ នាទីutes មុន

និយ័តករមូលបត្រកម្ពុជាលើកទឹកចិត្ត​ឱ្យ​វិនិយោគ​លើភាគហ៊ុនក្នុងស្រុក

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រុមយុវជន ចុះទៅបង្រៀនសិស្សពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅខេត្តកំពង់ចាម ដើម្បីការពារខ្លួនពីការឆបោក

ព័ត៌មានជាតិ២៥ នាទីutes មុន

UNFPA ថាភាព​ជោគជ័យនៃផែន​ការ​អភិវឌ្ឍន៍កម្ពុជាក្លាយជាគំរូ​ក្នុង​ពិភពលោក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម